COP27: អង្គការសហប្រជាជាតិព្រមានពិភពលោកប្រកៀក​“គ្រោះមហន្តរាយ​អាកាសធាតុ“

(VOVWORLD) -  លោកអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានដាស់តឿនដល់បណ្ដាប្រទេសឯកភាពគ្នាបញ្ឈប់ការប្រើប្រាស់ធ្យូងថ្មនៅលើពិភពលោកដល់ឆ្នាំ ២០៤០ ជាជំហានៗ។
COP27: អង្គការសហប្រជាជាតិព្រមានពិភពលោកប្រកៀក​“គ្រោះមហន្តរាយ​អាកាសធាតុ“ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ VNA)
ក្នុងក្របខ័ណ្ឌនៃថ្ងៃធ្វើការទីពីរនៃកិច្ចប្រជុំលើកទី ២៧ របស់ភាគីនានាដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុង Sharm El-Sheikh ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី ៧ វិច្ឆិកា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអញ្ជើញថ្លែងសុន្តរកថា ដោយព្រមានយ៉ាងដាច់អហង្ការ អំពីស្ថានការណ៍វិបត្តិអាកាសធាតុនាបច្ចុប្បន្ន ហើយព្រមានថាបណ្ដាប្រទេសកំពុងប្រឈមនឹងជម្រើសដ៏ពិបាករវាងកិច្ចសហប្រតិបត្តិការ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័ន និងការរុញមនុស្សជំនាន់អនាគតទៅក្នុងមហន្តរាយអាកាសធាតុ។ ដូច្នេះហើយ អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានសន្ធិសញ្ញារវាងប្រទេសអ្នកមានបំផុត និងប្រទេសក្រីក្របំផុត ដើម្បីពន្លឿនការផ្លាស់ប្តូរពីឥន្ធនៈហ្វូស៊ីល និងពន្លឿនការចែកចាយប្រភពហិរញ្ញវត្ថុចាំបាច់ ដើម្បីធានាថា ប្រទេសក្រីក្របំផុតអាចកាត់បន្ថយការបញ្ចេញឧស្ម័ន និងឆ្លើយតបទៅនឹងផលប៉ះពាល់នៃស្ថានការន៍ពិភពលោកឡើងកំដៅនាបច្ចុប្បន្ន។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានដាស់តឿនដល់បណ្ដាប្រទេស
ឯកភាពគ្នាបញ្ឈប់ការប្រើប្រាស់ធ្យូងថ្មនៅលើពិភពលោកដល់ឆ្នាំ ២០៤០ ជាជំហានៗ ក្នុងនោះបណ្ដាប្រទេសជាសមាជិកសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សម្រេចឲ្យបានគោលដៅនេះនាឆ្នាំ ២០៣០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ