COP28៖ មូលនិធិកសិកម្មនិរន្តរភាពសកលរបស់សហរដ្ឋអាមេរិក និង UAE កើនឡើងដល់ជាង ១៧ ពាន់លានដុល្លារ ឌូបៃប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័ន ៥០% ត្រឹមឆ្នាំ ២០៣០

(VOVWORLD) - គម្រោងជិត ៨០ ត្រូវបានប្រកាសក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមដើម្បីពង្រីកការស្រាវជ្រាវក្នុងវិស័យកសិកម្ម ជំរុញវិធានការវារីវប្បកម្មប្រកបដោយនិរន្តរភាព និងកាត់បន្ថយការបំភាយឧស្ម័នមេតាន។
COP28៖ មូលនិធិកសិកម្មនិរន្តរភាពសកលរបស់សហរដ្ឋអាមេរិក និង UAE កើនឡើងដល់ជាង ១៧ ពាន់លានដុល្លារ ឌូបៃប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័ន ៥០% ត្រឹមឆ្នាំ ២០៣០ - ảnh 1រូបថត៖ AFP

នាថ្ងៃទី ៨ ខែធ្នូ ក្នុងកិច្ចប្រជុំលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28) ដែលប្រព្រឹត្តទៅនៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម(UAE) សហរដ្ឋអាមេរិក និងប្រទេសម្ចាស់ផ្ទះ UAE បានប្រកាសថាថវិកាឧបត្ថម្ភសម្រាប់គំនិតផ្តួចផ្តើមដែលផ្តួចផ្តើមគំនិតដោយប្រទេសទាំងពីរលើវិស័យកសិកម្មនិរន្តរភាពពិភពលោក បច្ចុប្បន្ននេះបានកើនឡើងដល់ជាង ១៧ ពាន់លានដុល្លារអាមេរិក។

គំនិតផ្តួចផ្តើម "បេសកកផ្លាស់ប្ដូរថ្មីកសិកម្ម ដើម្បីអាកាសធាតុ" (AIM for Climate) ត្រូវបានចាប់ផ្តើមពីឆ្នាំ ២០២១ ក្នុងកិច្ចប្រជុំ COP26 នៅទីក្រុង Glasgow ស្កុតឡេន (ចក្រភពអង់គ្លេស)។ នាបច្ចុប្បន្ន គម្រោងជិត ៨០ ត្រូវបានប្រកាសក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមដើម្បីពង្រីកការស្រាវជ្រាវក្នុងវិស័យកសិកម្ម ជំរុញវិធានការវារីវប្បកម្មប្រកបដោយនិរន្តរភាព និងកាត់បន្ថយការបំភាយឧស្ម័នមេតាន។ រហូតមកដល់ពេលនេះ គំនិតផ្តួចផ្តើមនេះ សម្រេចបានការប្តេជ្ញាចិត្តដែលមានតម្លៃសរុប ១៧ ពាន់លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ចំនួន ១២ ពាន់លានដុល្លារអាមេរិកបានមកពីរដ្ឋាភិបាល និងទឹកប្រាក់ចំនួន ៥ពាន់លានដុល្លារអាមេរិកទៀតបានមកពីអង្គភាពអាជីវកម្ម និងអង្គការក្រៅមែនរដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ