COP២៨ នៅតែជាប់គាំងលើបញ្ហាឥន្ធនៈហ្វូស៊ីល

(VOVWORLD) - មួយថ្ងៃមុនពេលសន្និសីទលើកទី ២៨ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ - COP២៨ បានបិទបញ្ចប់ (ថ្ងៃទី ១២ ខែធ្នូ) នៅទីក្រុងឌូបៃ (UAE) ភាគីចូលរួមនៅតែមិនអាចឈានដល់ការឯកភាពគ្នាលើពាក្យដែលនឹងត្រូវបានប្រើប្រាស់សំដៅទៅលើឥន្ធនៈហ្វូស៊ីល៕

នៅក្នុងសេចក្តីព្រាងកិច្ចព្រមព្រៀងដែលបានចេញផ្សាយនៅថ្ងៃទី ៨ ខែធ្នូ និងបានធ្វើបច្ចុប្បន្នភាពកាលពីម្សិល ថ្ងៃទី ១០ ខែធ្នូ អ្នកចូលរួម COP28 នៅតែមិនទាន់ឯកភាពគ្នាលើពាក្យទាក់ទងនឹងឥន្ធនៈហ្វូស៊ីលដែលនឹងប្រើប្រាស់ក្នុងកិច្ចព្រមព្រៀងថ្មីបំផុត។ ជាពិសេស សេចក្តីព្រាងកិច្ចព្រមព្រៀងនេះនៅតែទុកជម្រើសបើកចំហ ដូចជា៖ "ការលុបបំបាត់ឥន្ធនៈហ្វូស៊ីល យោងតាមផែនទីបង្ហាញផ្លូវជំណេះដឹងវិទ្យាសាស្ត្រដែលសមស្របបំផុត"; "ដំណាក់កាលដកឥន្ធនៈហ្វូស៊ីលដែលមិនអាចប្រើប្រាស់បច្ចេកវិទ្យាចាប់យកកាបូនបាន" ហើយមិនបាននិយាយអំពីឥន្ធនៈហ្វូស៊ីលទាល់តែសោះ។

COP២៨ នៅតែជាប់គាំងលើបញ្ហាឥន្ធនៈហ្វូស៊ីល - ảnh 1ផ្សែងហុយចេញពីរោងចក្រចម្រាញ់ប្រេងនៅទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក។ រូបថត៖ AFP/TTXVN

បច្ចុប្បន្ននេះ សម្ព័ន្ធនៃបណ្តាប្រទេសជាង ៨០ ដែលដឹកនាំដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) គាំទ្រការលុបបំបាត់ឥន្ធនៈហ្វូស៊ីល ប៉ុន្តែក្រុមប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) ប្រឆាំងជំទាស់យ៉ាងខ្លាំង។ ដូច្នេះ យោងតាមអ្នកសង្កេតការណ៍ វាទំនងថា COP២៨ នឹងត្រូវជ្រើសរើសជម្រើសសម្របសម្រួលនៃ "ការលុបបំបាត់ឥន្ធនៈហ្វូស៊ីល ដែលមិនអាចអនុវត្តបច្ចេកវិទ្យាចាប់យកកាបូនបាន" ។ ទោះយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រអាកាសធាតុ Friederike Otto វាយតម្លៃនេះជាជម្រើសដែលមិនមានន័យច្រើន៖ “យើងមានមូលដ្ឋានវិទ្យាសាស្ត្រដ៏រឹងមាំ នោះគឺ របាយការណ៍របស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានបញ្ជាក់យ៉ាងច្បាស់ថា យើងមិនអាចរក្សាផែនដីឲ្យឡើងកម្តៅទាបជាង ១,៥ អង្សារសេ សូម្បីតែ ២ អង្សារសេ ប្រសិនបើឥន្ធនៈហ្វូស៊ីលមិនត្រូវបានលុបចោលនៅលើទ្រង់ទ្រាយធំនោះទេ។ បច្ចេកវិជ្ជាចាប់យក និងស្តុកកាបូនគឺអាចអនុវត្តបានចំពោះតែភាគរយតិចតួចប៉ុណ្ណោះ”។

ក្រៅពីបញ្ហាឥន្ធនៈហ្វូស៊ីល កាលពីថ្ងៃទី ១០ ស) COP28 ក៏បានប្រកាសសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការសម្របខ្លួនជាបន្ទាន់របស់ប្រទេសនានាចំពោះការប្រែប្រួលអាកាសធាតុ ដោយផ្តោតលើការជំរុញឱ្យបណ្តាប្រទេសអភិវឌ្ឍន៍ការប្តេជ្ញាបរិច្ចាគយ៉ាងហោចណាស់ ៣០០ លានដុល្លារក្នុងមួយឆ្នាំដល់ "មូលនិធិបន្សាំ" របស់អង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ