COP២៩៖ សហរដ្ឋអាមេរិកប្រកាសផែនការរអំពីការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ
(VOVWORLD) - សេតវិមានបានប្រកាសផែនការជំរុញថាមពល
នុយក្លេអ៊ែរថ្មី ដោយអនុវត្តន៍តាមការ សន្យាដែលបានធ្វើឡើងកាលពីឆ្នាំមុន។ នេះត្រូវបានចាត់ទុកថា ជាកិច្ចខិតខំប្រឹងប្រែង ចុងក្រោយមួយរបស់ប្រធានាធិបតីកាន់អំណាចលោក Joe Biden ដើម្បីអនុវត្តន៍គោល នយោបាយផ្លាស់ប្តូរថាមពល មុនពេលចាកចេញពីតំណែងនៅដើមឆ្នាំក្រោយ។
រ៉េអាក់ទ័រមួយរបស់ Constellation Energy (សហរដ្ឋអាមេរិក)។ រូបថត៖ wikimedia commons |
កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា មន្ត្រីអាមេរិកបានឧទ្ទេសនាមផែនការមួយសំដៅ បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរឡើង ៣ ដង ចាប់ពីពេលនេះដល់ឆ្នាំ ២០៥០ ដោយមានការរំពឹងទុកថា គម្រោងនេះនឹងអាចត្រូវបានរក្សាជាប្រចាំក្រោមគ្រប់រដ្ឋអំណាច សូម្បីតែក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ផងដែរ។ សេតវិមានបានប្រកាសផែនការជំរុញថាមពលនុយក្លេអ៊ែរថ្មី ដោយអនុវត្តន៍តាមការ សន្យាដែលបានធ្វើឡើងកាលពីឆ្នាំមុន។ នេះត្រូវបានចាត់ទុកថា ជាកិច្ចខិតខំប្រឹងប្រែង ចុងក្រោយមួយរបស់ប្រធានាធិបតីកាន់អំណាចលោក Joe Biden ដើម្បីអនុវត្តន៍គោល នយោបាយផ្លាស់ប្តូរថាមពល មុនពេលចាកចេញពីតំណែងនៅដើមឆ្នាំក្រោយ។ ការ ជាប់ឆ្នោតឡើងវិញរបស់លោក Trump ជាមួយនឹងការសង្ស័យរបស់លោក ចំពោះការ ប្រែប្រួលអាកាសធាតុ និងសេចក្តីប្រកាសអំពីការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រម ព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ បានរំខានដល់ការចរចានៅក្នុង សន្និសីទលើកទី ២៩ នៃបណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជា ជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៩) ដែលកំពុងប្រព្រឹត្តទៅនៅ Azerbaijan។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកដែលកំពុងចូលរួមសន្និសីទនៅទីក្រុងបាគូនេះ បានខិតខំធានាដល់ដៃគូអន្តរជាតិថា គោលនយោបាយអាកាសធាតុរបស់សហរដ្ឋ អាមេរិកនឹងមិនមានការរំខានឡើយ៕