COVID -19៖ ក្រសួងសុខាភិបាលវៀតណាមណែនាំការដាក់នៅដាច់ដោយឡែកសម្រាប់មនុស្សមកពីកូរ៉េខាងត្បូងឬឆ្លងកាត់កូរ៉េខាងត្បូង

(VOVWORLD) - ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី ២៥ ខែកុម្ភៈ បានបញ្ជូន សារលិខិតទៅកាន់គណៈកម្មាធិការប្រជាជននៃខេត្តនិងក្រុងចំណុះមជ្ឈិម ដើម្បីណែនាំការដាក់នៅដាច់ដោយឡែកសម្រាប់ប្រជាជនដែលវិលត្រឡប់មកពីកូរ៉េខាងត្បូង។ 

សារលិខិតនេះបានបញ្ជាក់ថា៖ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ គណៈបញ្ជាណែនាំជាតិទទួលបន្ទុកកិច្ចការពារប្រឆាំងនឹងជំងឺរាតត្បាត Covid-19 បានបើកកិច្ចប្រជុំដោយបានឯកភាព អនុវត្តវិធានការណ៍នានាដើម្បីឆ្លើយតបនឹងការបង្ការ ទប់ទល់ជំងឺរាតត្បាត សម្រាប់តំបន់រាលដាលជំងឺនៅកូរ៉េខាងត្បូង។ ទន្ទឹមជាមួយគ្នានោះ ក្រសួងសុខាភិបាលបានណែនាំអោយគណៈកម្មាធិប្រជាជនខេត្ត - ក្រុង ដឹកនាំអង្គភាពពាក់ព័ន្ធក្នុងតំបន់ អនុវត្តសេចក្តីប្រកាសវេជ្ជសាស្ត្រដល់អ្នកដំណើរទាំងអស់ដែលចូលឬចាកចេញពីប្រទេសកូរ៉េខាងត្បូងដើម្បីរកឃើញបានឆាប់រហ័ស អ្នកដែលមានរោគសញ្ញាគ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និងមនុស្សមកពី ឬឆ្លងកាត់តំបន់ Daegu និងតំបន់ខាងជើង Gyeongsang នៃប្រទេសកូរ៉េខាងត្បូង ដើម្បីរៀបចំការដាក់អោយនៅដាច់ដោយឡែកទាន់ពេលវេលា។ ក្រសួងសុខាភិបាលបានស្នើថា អ្នកទាំងអស់ដែលមានរោគសញ្ញាគ្រុនក្តៅ ក្អកឬពិបាកដកដង្កើម ដែលរកឃើញនៅច្រកព្រំដែន ត្រូវដាក់ដាច់ដោយឡែកភ្លាមៗ នៅតាមគ្រឹះស្ថានវេជ្ជសាស្រ្តនិងយកសំណាកសម្រាប់ធ្វើតេស្ត។

ម្យ៉ាងវិញទៀត ចំពោះអ្នកឆ្លងដែនមកពីឬឆ្លងកាត់ទីក្រុង Daegu និងតំបន់ខាងជើង Gyeongsang នៃប្រទេសកូរ៉េខាងត្បូងវិញ ក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃឆ្លងដែន ត្រូវតែនៅដាច់ដោយឡែកនៅតំបន់សម្រាប់ដាក់ដាច់ដោយឡែកនៃខេត្តឬទីក្រុង។ សម្រាប់អ្នកដែលត្រឡប់មកពីតំបន់ផ្សេងក្រៅពីទីក្រុង Daegu និងតំបន់ខាងជើង Gyeongsang នៃប្រទេសកូរ៉េខាងត្បូង គួរតែណែនាំអោយគេ ត្រួវតាមដានសុខភាពខ្លួនឯង។ ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ពិបាកដកដង្ហើម គឺចាំបាច់ត្រូវទៅកាន់មូលដ្ឋានសុខាភិបាលដើម្បីនៅដាច់ដោយឡែកនិងទទួលការព្យាបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ