COVID – 19 ជះឥទ្ធិពលយ៉ាងធំធេងដល់សេដ្ឋកិច្ចតំបន់អាមេរិកឡាទីន

(VOVWORLD) - យោងតាមការធ្វើស្ថិតិរបស់គេហទំព័រ worldometers.info បាន ឲ្យដឹងថាគិតត្រឹមព្រឹកថ្ងៃទី ២៨ខែឧសភា (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺ COVID – 19 ជាង ៥,៧៨ លាននាក់ ដែលក្នុងនោះមានករណីស្លាប់ជាង ៣៥៦.៨០០ នាក់។ ជំងឺរាតត្បាតនេះបានឆ្លងរាលដាលដល់ប្រទេស និងដែនដីចំនួន ២១៣ នៅលើពិភពលោក។
COVID – 19 ជះឥទ្ធិពលយ៉ាងធំធេងដល់សេដ្ឋកិច្ចតំបន់អាមេរិកឡាទីន - ảnh 1 អាមេរិកឡាទីនគឺជាចំណុចកណ្ដាលថ្មីនៃជំងឺ Covid-19 នៅលើពិភពលោក (រូបថតៈរ៉យទ័រ)

ខណៈពេលដែល ជំងឺរាតត្បាតបានបង្ហាញសញ្ញាថយចុះនៅអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក បានជួយប្រ ទេសជាច្រើន ក្នុងតំបន់ទាំងនេះ បើកដំណើរការសេដ្ឋកិច្ច ជាបណ្តើរៗ ប៉ន្តែប្រទេសជាច្រើន នៅតំបន់អាមេរិកឡាទីន កំពុងឈានចូល ឬស្ថិតក្នុងដំណាក់កាលកំពូលនៃជំងឺរាតត្បាត រួមជាមួយការព្យាករណ៍អំពីផលប៉ះពាល់សេដ្ឋកិច្ច ដែលមិនធ្លាប់មានតាំងពីមុនមក។ នេះក៏ជាពេលវេលាដែលបណ្តាប្រទេស គប្បីចាត់វិធានការជួយឧបត្ថម្ភសេដ្ឋកិច្ច ហើយត្រៀមរៀបចំ សម្រាប់ដំណាក់កាលស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាត ប៉ុន្តែត្រូវស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នចំពោះរលកទី ២ នៃជំងឺរាតត្បាត។

សូមបញ្ជាក់ដែរថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនៅប្រេស៊ីលមានករណីស្លាប់ជិត ១១០០ នាក់ ហើយជាថ្ងៃទី ៥ ជាប់ៗគ្នាដែលបានកត់ត្រាចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោក។យោងតាមក្រុមអ្នកជំនាញឈានមុខនៅប្រេស៊ីលថា សន្ទស្សន៍វាយតម្លៃស្ថានភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅតំបន់អាមេ រិកឡាទីនបានធ្លាក់ចុះដល់កំរិតទាបបំផុតក្នុងរយៈពេល ៣១ ឆ្នាំកន្លងទៅ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត COVID – 19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ