COVID-19 ៖ ECB អនុម័តលើ កម្មវិធីបន្ទាន់ ដែលមានតម្លៃ ៧៥០ ​​ពាន់លានអឺរ៉ូ

(VOVWORLD) - នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki បានស្នើកញ្ចប់វិធានការមួយ ដែលមានតម្លៃ ២១២ ពាន់លានហ្សូន (ជិត ៥២ ពាន់លានដុល្លារអាមេរិក) សំដៅកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពី ជំងឺ COVID-19 ផងដែរ។
COVID-19 ៖ ECB អនុម័តលើ កម្មវិធីបន្ទាន់ ដែលមានតម្លៃ ៧៥០ ​​ពាន់លានអឺរ៉ូ - ảnh 1 ប្រធាន ECB លោកស្រី Christine Lagarde ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ (រូបថតៈ AFP / TTXVN)

ក្រុមប្រឹក្សាភិបាល នៃ ធនាគារកណ្តាលអ៊ឺរ៉ុប (ECB) ដែលមានមូលដ្ឋាននៅ Frankfurt នៃប្រទេសអាឡឺម៉ង់ បានបើកកិច្ចប្រជុំវិសាមញ្ញមួយនាថ្ងៃទី ១៨ ខែមីនា ដើម្បីចាត់វិធានការបន្ទាន់ សំដៅទប់ទល់នឹងជំងឺ COVID-19។ ភ្លាមនោះ ECB នឹងបញ្ចេញកម្មវិធីបន្ទាន់ដើម្បីទិញមូលបត្របំណុល ដែលមានតម្លៃរហូតដល់ ៧៥០ ពាន់លានអឺរ៉ូនាចុងឆ្នាំ ២០២០ ។

ECB ក៏បានប្តេជ្ញាចិត្តជួយដល់ ប្រជាជនគ្រប់រូប នៅក្នុងតំបន់ ចាយប្រាក់អឺរ៉ូ ឱ្យបាមឆ្លងផុតពីការលំបាកនាពេលបច្ចុប្បន្ន ហើយនឹងធានាថា សមាភាពសង្គមទាំងមូល  (គ្រួសារ ក្រុមហ៊ុន ធនាគារ ឬរដ្ឋាភិបាល) អាច ទទួលបានផលប្រយោជន៍ពីលក្ខខ័ណ្ឌជួយឧបត្ថម្ភហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយផលវិបាកដោយសារ ជំងឺ COVID-19។

នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki បានស្នើកញ្ចប់វិធានការមួយ ដែលមានតម្លៃ ២១២ ពាន់លានហ្សូន (ជិត ៥២ ពាន់លានដុល្លារអាមេរិក) សំដៅកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពី ជំងឺ COVID-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ