COVID-19៖ ក្រសួងការបរទេសវៀតណាមប្រកាសអំពីការកែសម្រួលបទបញ្ញត្តិធ្វើដំណើរចូលប្រទេស
(VOVWORLD) - ពលរដ្ឋបេឡារុស្ស រុស្ស៊ី និងជប៉ុន ដែលកាន់លិខិតឆ្លងដែនធម្មតា នៅតែ អាចចូលប្រទេសវៀតណាមបាន ប្រសិនបើពួកគេមានទិដ្ឋាការសមស្រប។
(រូបថត៖ TTXVN) |
សំដៅពង្រឹងបន្ថែមទៀតនូវការងារបង្ការនិងទប់ស្កាត់ COVID-19 ឆ្លងទៅក្នុងសហគមន៍នោះ រដ្ឋាភិបាល វៀតណាមបានសម្រេចចិត្ត៖
-ផ្អាកជាបណ្តោះអាសន្ន នូវការអនុ វត្តគោលនយោ បាយលើកលែងទិដ្ឋាការឯកតោភាគីសម្រាប់ពលរដ្ឋបេឡារុស្ស រុស្ស៊ី និង ជប៉ុន និងផ្អាកសុពលភាពនៃ ឯកសារលើកលែងទិដ្ឋាការដែលបានផ្តល់ជូន ពលរដ្ឋ បេឡារុស្ស រុស្ស៊ី និងជប៉ុន មានដើមកំណើតវៀតណាម និង សាច់ញាតិរបស់ពួកគេចាប់ពីម៉ោង ១២ យប់ ថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២០ ។
-ពលរដ្ឋបេឡារុស្ស រុស្ស៊ី និងជប៉ុន ដែលកាន់លិខិតឆ្លងដែនធម្មតា នៅតែ អាចចូលប្រទេសវៀតណាមបាន ប្រសិនបើពួកគេមានទិដ្ឋាការសមស្រប។
-ការសម្រេចចិត្តខាងលើមិនអនុវត្តចំពោះអ្នកកាន់លិខិតឆ្លងដែនការទូតឬលិខិតឆ្លងដែនផ្លូវការដែលត្រូវបានអនុញ្ញាតឱ្យចូលប្រទេសវៀតណាមដោយមិនបាច់មានទិដ្ឋាការតាមកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលបេឡារុស្ស រុស្ស៊ី និងជប៉ុន។
-ពលរដ្ឋបេឡារុស្ស រុស្ស៊ី និងជប៉ុនចូលមកប្រទេសវៀតណាមត្រូវឆ្លើយតបនឹងតម្រូវការអំពីសុខភាពរបស់វៀតណាម តាមបទបញ្ញត្តិ។
ក្រសួងការបរទេសវៀតណាម នាថ្ងៃទី ១៩ ខែមីនាបានប្រកាសសេចក្តីសំរេចចិត្តនេះទៅកាន់ប្រទេសដូចពោលខាងលើ ឲ្យបានដឹង និបន្តសហការ៕