COVID-19៖ ចំនួនអ្នកឆ្លងទូទាំងពិភពលោកកើនលើសពី ១ លាននាក់

(VOVWORLD) - គិតត្រឹមម៉ោង ៨៖០០នាទី ព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ ២០២០ (ម៉ោងនៅវៀតណាម) មនុស្សទូទាំងពិភពលោកសរុប ១.០១៤.៤៩៩ នាក់ហើយ បានឆ្លងជំងឺរាតត្បាតសកល COVID-19 ក្នុងនោះចំនួនស្លាប់គឺ ៥៣.១៥៩ នាក់។
COVID-19៖ ចំនួនអ្នកឆ្លងទូទាំងពិភពលោកកើនលើសពី ១ លាននាក់ - ảnh 1 រូបថត៖  ក្រាហ្វិចៈ NGOC THANH/tuoitre.vn

បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងជា “ចំណុចកណ្តាល” នៃការឆ្លងរាលដាល ដោយមានអ្នកឆ្លងសរុប ២៤៤.៤៣៣ ករណី និងអ្នកស្លាប់ចំនួន ៦.០៦៣ នាក់។ បន្ទាប់មកគឺ អ៊ីតាលីនិងអេស្ប៉ាញដែលមានករណីឆ្លងគឺ ១១៥.២៤២ ករណីនិង ១១២.០៦៥ ករណី។

យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពដោយសាកលវិទ្យាល័យ Johns Hopskin ថា ក្នុងរយៈពេល ២៤ ម៉ោងគិតត្រឹមម៉ោង ៧ និង ៥០ នាទី ព្រឹកថ្ងៃទី ៣ ខែមេសា (ម៉ោងនៅវៀតណាម) ចំនួនអ្នកស្លាប់ថ្មីដោយសារ COVID-19 នៅអាមេរិកមានចំនួន ១.១៦៩ នាក់។ នេះជាចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅអាមេ រិកក្នុងមួយថ្ងៃៗ។

ស្ថានភាពជំងឺយ៉ាងធ្ងន់ធ្ងរនៅអាមេ រិក បានធ្វើឲ្យអភិបាលក្រុងញូវយ៉ក  Bill de Blasio ដាក់ចេញសេចក្តីណែនាំឲ្យមនុស្សគ្រប់គ្នាត្រូវពាក់ម៉ាសនៅពេលចេញទៅក្រៅនិងនៅពេលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដទៃ។

នៅទ្វីបអឺរ៉ុប ចំនួនអ្នកឆ្លងនៅអាល្លឺម៉ង់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក បានកើនឡើងពី ៦.៨១៣ ដល់ ៨៤.៧៩៤ នាក់ ខណៈចំនួនអ្នកស្លាប់បានកើនឡើងពី ១៧៦ នាក់ដល់ ១.១០៧ នាក់។ ប្រធានាធិបតីអាល្លឺម៉ង់លោក  Frank-Walter Steinmeier បានអំពាវនាវឲ្យប្រជាជនអត់ធ្មត់ រក្សាគម្លាតពីគ្នា ក៏ដូចជាជួយគាំទ្រគ្នាទៅវិញទៅមក។

នៅទ្វីបអាហ្វ្រិក មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានឲ្យដឹងថា អាហ្វ្រិកបានរកឃើញករណីឆ្លង COVID-19 ចំនួន ៦.៧២០ ករណី និងករណីស្លាប់ ចំនួន ២៧៣ នាក់។ អាហ្រ្វិកខាងត្បូងបច្ចុប្បន្នជាប្រទេសដែលមានចំនួនករណីឆ្លងខ្ពស់បំផុតនៅក្នុងតំបន់ ដែលមានអ្នកឆ្លងចំនួន ១.៤៦២ ករណីនិងអ្នកស្លាប់ ៥ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ