COVID-19៖ បន្តការខិតខំបំពេញល្អនូវការងារព្យាបាលជំងឺ

(VOVWORLD) -  នាថ្ងៃទី ៣ ខែមេសា ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19 បានអញ្ជើញចូលរួមការពិភាក្សាធ្វើរោគវិនិច្ឆ័យតាមរយៈវីដេអូខុនហ្វើរិន ស្តីពីការព្យាបាលករណីអ្នកជំងឺ ឆ្លង COVID-19។

COVID-19៖ បន្តការខិតខំបំពេញល្អនូវការងារព្យាបាលជំងឺ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំតាមរយៈវីដេអូខុនហ្វើរិនស្តីពីការព្យាបាលករណីអ្នកជំងឺ ឆ្លង COVID-19

ថ្លែងក្នុងកិច្ចពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រជាជនវៀតណាមពិតជាអរគុណនិងមានមោទនភាពចំពោះក្រុមវេជ្ជបណ្ឌិតណាស់។  ទាក់ ទងនឹងការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត  រហូតមកដល់ពេលនេះ វៀតណាមបានបន្តអនុវត្តយ៉ាងល្អក្នុងការរកឃើញ ដាក់ឲ្យនៅដាច់ដោយ និងទប់ស្កាត់ការរីករាលដាលជំងឺ ហេតុដូច្នេះ ទោះបីមាន “ចំណុចកណ្តាល” ផ្ទុះជំងឺរាតត្បាតក៏ដោយ ប៉ុន្តែស្ថានការណ៍នៅតែបានគ្រប់គ្រងដែរ។

អញ្ជើញថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា និងសាស្រ្តាចារ្យនាំមុខ ដែលកំពុងព្យាបាលអ្នកជំងឺ COVID-19 លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ ចំពោះការព្យាបាលអ្នកជំងឺ COVID-19 ប្រការសំខាន់សំខាន់គឺត្រូវមានវិធីព្យាបាលសមស្រប ដើម្បីកាត់បន្ថយចំនួនអ្នកជំងឺធ្ងន់ធ្ងរ តាមដែលអាចធ្វើទៅបាន។ បច្ចុប្បន្ននេះ លើពិភពលោក មិនមានថ្នាំសម្រាប់វិធីព្យាបាល COVID-19  ហេតុដូច្នេះ ក្រុមគ្រូពេទ្យវៀតណាមក៏កំពុងតែព្យាយាមរករូបមន្តព្យាបាល ដែលសមស្របផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ