COVID-19៖ បំពេញព័ត៌មានសុខាភិបាលអេឡិចត្រូនិកដោយចាប់បង្ខំ ចំពោះ​អ្នកដំណើរ​គ្រប់រូប ដែលចូលមកវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ៦ ខែមិនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិទទូលបន្ទុកការបង្ការ និងទប់ស្កាត់ជំងឺ COVID-19 បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីវិធានការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតនាបច្ចុប្បន្ននេះ។
COVID-19៖ បំពេញព័ត៌មានសុខាភិបាលអេឡិចត្រូនិកដោយចាប់បង្ខំ ចំពោះ​អ្នកដំណើរ​គ្រប់រូប ដែលចូលមកវៀតណាម - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖VGP)

ចំពោះបម្រែបម្រួលនៃស្ថានភាពជំងឺ COVID-19 ដ៏ស្មុគស្មាញនៅលើពិភពលោកនោះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើឲ្យ បំពេញព័ត៌មានសុខាភិបាលអេឡិចត្រូនិកដោយចាប់បង្ខំ ចំពោះអ្នកដំណើរគ្រប់រូប ដែលចូលមកវៀតណាមចាប់ពីម៉ោង ៦ ថ្ងៃទី ៧ ខេមិនា។ ទន្ទឹមនឹងការបំពេញ ព័ត៌មានសុខាភិបាលតាមរយៈក្រដាសនោះ លោកឧបនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធធ្វើការបំពេញ ព័ត៌មានសុខាភិបាលអេឡិចត្រូនិកដោយចាប់បង្ខំតាមរយៈ គេហទំព័រ៖ http://www.suckhoetoandan.vn/khaiyte។

អនុវត្តតាមការណែនាំពោលខាងលើ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានឲ្យដឹងថា៖

“ពិតណាស់ថាវៀតណាម គឺជាប្រទេសឈានមុខគេ ក្នុងការ បំពេញព័ត៌មាន សុខាភិបាលអេឡិចត្រូនិក។ យើងខ្ញុំបានរួមសហការ ជាមួយសម្ព័ន្ធក្រុមហ៊ុន ទូរគមនាគមន៍ក្នុងស្រុក អភិវឌ្ឍន៍ប្រព័ន្ធបំពេញព័ត៌មានសុខាភិបាល អេឡិចត្រូនិក។ នៅពេលអ្នកដំណើរបំពេញព័ត៌មានរួចមក ស្ថាប័នមានសមត្ថកិច្ចអន្តរជាតិអាចទទួលបានព័ត៌មានអំពីស្ថានភាពសុខាភិបាលដើម្បីធ្វើចំណាត់ការឲ្យបានសមស្របផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ