COVID-19 ៖ ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ជាង ៣០ លានករណី

(VOVWORLD) - ថ្ងៃទី១៧ ខែកញ្ញា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាអ្នកជំងឺកូវីដ១៩ ជាង ៣០ លាននាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩៤៤.៦៣៧ នាក់។ មានអ្នកជំងឺជិត ២១,៧៨ លាននាក់ត្រូវបានព្យាបាលជាសះស្បើយហើយនិងមានអ្នកជំងឺជាង ៧,៣ លាននាក់កំពុងតែស្ថិតក្រោមការព្យាបាលផងដែរ។
COVID-19 ៖ ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ជាង ៣០ លានករណី - ảnh 1 បុគ្គលិកពេទ្យបានយកសំណាកធ្វើតេស្តជំងឺកូវីដ១៩ សម្រាប់ប្រជាជននៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា កាលពីថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២០ ។ (រូបថត៖ AFP / TTXVN)

យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info បានឲ្យដឹងថាគិតត្រឹមដល់ម៉ោង ១ ព្រឹក ថ្ងៃទី១៧ ខែកញ្ញា (តាមម៉ោង UTC) ពិភពលោកបានកត់ត្រាអ្នកជំងឺកូវីដ១៩ ជាង ៣០ លាននាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩៤៤.៦៣៧ នាក់។ មានអ្នកជំងឺជិត ២១,៧៨ លាននាក់ត្រូវបានព្យាបាលជាសះស្បើយហើយនិងមានអ្នកជំងឺជាង ៧,៣ លាននាក់កំពុងតែស្ថិតក្រោមការព្យាបាលផងដែរ។

បើគិតតាមតំបន់ ទ្វីបអាស៊ីបានរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយមានករណីឆ្លងជំងឺកូវីដ១៩ ជិត ៩ លានករណី និងមានអ្នកស្លាប់ចំនួន ១៦៩.៨៨៧ នាក់។ ប្រទេសឥណ្ឌានៅតែជាចំណុចកណ្តាលនៃជំងឺរាតត្បាតកូវីដ១៩ ដែលមានករណីឆ្លងចំនួនជាង ៥.១១ លានករណី និងមានអ្នកស្លាប់ជាង ៨៣.២០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ