COVID-19: វៀតណាមមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជំងឺឆ្លង
(VOVWORLD) - វៀតណាមមានគ្រប់សមត្ថភាព គ្រប់ប្រភពធន ធាន រួមទាំងស្មារតីមោះមុត និង បទពិសោធន៍ក្នុងការគ្រប់គ្រងជំងឺឆ្លង។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc (រូបថតៈ VGP) |
ម្យ៉ាងវិញទៀត វៀតណាមមានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានក្រុមគ្រូពេទ្យពូកែ មានប្រព័ន្ធមន្ទីរពេទ្យឯកទេស ដែលធ្លាប់ បានព្យាបាលមនុស្ស ១៦ នាក់អោយជាសះស្បើយពីជំងឺឆ្លងនេះ ជាពិសេស មិនមាន អ្នកស្លាប់ដោយសារជំងឺឆ្លងដ៏កាច់សាហាវនេះឡើយ។ នេះគឺជាខ្លឹមសារនៃសេច ក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺឆ្លង COVID-19។
តាមនោះ អចិន្ត្រៃយ៍រដ្ឋាភិបាលបានយល់ស្រប ជាមួយនឹងរបាយការរបស់ គណៈ កម្មការធិការជាតិទទួលបន្ទុកការប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID-19 ថា វៀតណាមបានត្រៀមខ្លួនជាស្រេច នូវសេណារីយ៉ូសម្រាប់គ្រប់កាលៈទេសៈ ហេតុដូច្នេះ មិនមានភាពអកម្មក្នុងការគ្រប់គ្រងស្ថានការណ៍នោះទេ។ យ៉ាងណា មិញ ក្រោយរយៈពេល ២២ ថ្ងៃដែលមិនរកឃើញករណីឆ្លងថ្មី លុះរហូតមកដល់ ពេលនេះ វៀតណាមបានកត់សម្គាល់នូវករណីឆ្លងថ្មីចំនួន ១៨ ករណីទាំងអស់ ដែលបណ្តាលមកពីប្រភពឆ្លងខាងក្រៅ។ ចំពោះមុខបម្រែបម្រួលដ៏ស្មុគស្មាញនៃស្ថានភាពជំងឺរាត ត្បាត លោកនាយក រដ្ឋមន្រ្តីបានស្នើដល់ក្រសួង ស្ថាប័ន មូលដ្ឋាននានា ត្រូវផ្សព្វផ្សាយព័ត៌ មាន ដែល ទាក់ទងនឹងការរីករាលដាលនៃជំងឺឆ្លង COVID-19 ដោយធានាអោយបានទាន់ ពេលវេលា បើកចំហរជាសាធារណៈនិងមានតម្លាភាព ជាពិសេស តាមដានយ៉ាងដិតដល់ប្រ ភពឆ្លងមេរោគអោយបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ហើយអ្នកប៉ះពាល់ត្រូវតែដាក់អោយនៅដាច់ដោយឡែក។ រួមជាមួយគ្នានោះ ត្រូវធានា បាន នូវការផ្គត់ផ្គង់ទំនិញប្រើប្រាស់ចាំបាច់អោយគ្រប់គ្រាន់ ជាពិសេសម្ហូបអាហារ ថ្នាំសង្កូវ ដើម្បីបំពេញតាមតម្រូវការរបស់ប្រជាជន។ លោកនាយករដ្ឋមន្រ្តីបានស្នើអោយបង្កើនសមត្ថភាពសុខាភិបាលទាំងនៅថ្នាក់មជ្ឈិមនិងមូលដ្ឋាន ជាពិសេសពង្រឹងសមត្ថភាពធ្វើតេស្ត ផលិតវ៉ាក់សាំងនិងដាក់ ឧបករណ៍ KIT អោយប្រើប្រាស់យ៉ាងឆាប់ៗនេះ។ លោកនាយករដ្ឋមន្ត្រីបានយល់ ព្រមចំពោះការផ្អាក ការលើកលែងទិដ្ឋាការជាឯកតោភាគីសម្រាប់ប្រទេសចំនួន ៨ នោះគឺ៖ ដាណឺម៉ាក ន័រវែស ហ្វាំងឡង់ ស៊ុយអែត អង់គ្លេស បារាំង អាល្លឺម៉ង់និង អេស្ប៉ាញ និងផ្អាកសុពលភាពសម្រាប់ការលើកលែងទិដ្ឋាការដែលផ្តល់អោយជន ជាតិវៀតណាម រស់នៅឯបរទេសនិងជនបរទេសគឺជាប្តី ប្រពន្ធ និងកូនៗ របស់ជន ជាតិវៀតណាមដែលរស់នៅក្នុង ៨ ប្រទេសដូចដែលបានរៀបរាប់ខាងលើ។ ទន្ទឹម ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីក៏បានយល់ព្រមធ្វើសេចក្តីប្រកាសវេជ្ជ សាស្រ្តដោយបង្ខំ សម្រាប់ប្រជាជនទាំងអស់ដែលចូលមកវៀតណាម៕