COVID-19៖ សុខភាពរបស់អ្នកជំងឺធ្ងន់ធ្ងរ ៣ នាក់ មានភាពប្រសើរឡើង; ៦០ ករណីមានលទ្ធផលអវិជ្ជមាននឹង SARS-CoV-2 ពីមួយដងឡើងទៅ

(VOVWORLD) - គិតត្រឹមថ្ងៃទី ២៩ ខែមីនា វៀតណាមបានរកឃើញករណីឆ្លង COVID-19 ចំនួន ១៧៩ ករណី ក្នុងនោះ  ២១ ករណី ត្រូវបានព្យាបាលជាសះស្បើយនិងបានចាកចេញពីមន្ទីរពេទ្យ។ 

ករណីនៅសល់ចំនួន ១៥៨ កំពុងត្រូវបានព្យាបាលនៅតាមមណ្ឌលសុខភាព ចំនួន ២០ នៅទូទាំងប្រទេស ដែលភាគច្រើនស្ថិតក្នុងស្ថានភាពសុខភាពមានស្ថេរភាព ដែលក្នុងនោះ ៦០ ករណីមានលទ្ធផលអវិជ្ជមានជាមួយនឹង SARS-CoV-2 ជាលើកដំបូងឬពីរដងឡើងទៅ។

ទាក់ទងទៅនឹងជំងឺរាតត្បាត COVID-19  វៀតណាមកំពុងប្រមូលផ្តុំកម្លាំងដើម្បីទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹង “ចំណុចកណ្តាល” នៃការឆ្លងរាលដាលជំងឺ គឺមន្ទីរពេទ្យ Bach Mai ដែលមានករណីឆ្លងចំនួន ១៦ ត្រូវបានកត់ត្រាក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ។ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេត នារសៀលថ្ងៃទី ២៨ ខែមីនាជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងមន្ទីរពេទ្យ Bach Mai រួមទាំងអ្នកជំនាញវេជ្ជសាស្ត្រ, ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានដឹកនាំឲ្យប្រមូលផ្តុំកម្លាំង ដើម្បីប្រយុទ្ធប្រឆាំងនឹង “ចំណុចកណ្តាល”  ផ្ទុកជំងឺធំបំផុត និងស្មុគស្មាញបំផុតនៅមន្ទីរពេទ្យ Bach Mai នេះ។ នៅល្ងាចថ្ងៃដដែលបរិវេណមន្ទីរពេទ្យទាំងមូលត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ។ ទន្ទឹមនឹងនេះ ដើម្បីកំណត់ស្ថានភាពឆ្លងគ្នា គ្រួសារអ្នកជំងឺភាគច្រើននៅមន្ទីរពេទ្យ Bach Mai ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។

ទាក់ទងនឹងការផ្តល់អាហាររូបត្ថម្ភនិងអាហារប្រចាំថ្ងៃដល់អ្នកជំងឺនិងគ្រូពេទ្យក្នុងបរិបទដែល ហាងបាយក្នុងមន្ទីរពេទ្យត្រូវបិទបន្ទាប់ពីបុគ្គលិក ៧ នាក់របស់ក្រុមហ៊ុន Truong Sinh មានវិជ្ជមានចំពោះ COVID-19 នោះ លោក Nguyen Quang Thuan នាយកមន្ទីរពេទ្យ Bach Mai បានឲ្យដឹងថា មន្ទីរពេទ្យមានប្រភពផ្គត់ផ្គង់ស្បៀងអាហារផ្សេងៗទៀត ដែលមានស្ថេរភាព និងមានការធានាគុណភាពនិងសុវត្ថិភាពចំណីអាហារទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ