CPP មានបរិមាណបេក្ខជនចូលរួមការបោះឆ្នោតក្រុមប្រឹក្សាគ្រប់ជាន់ថ្នាក់អាណត្តិទី ២ ច្រើនបំផុត
|
CPP មានបរិមាណបេក្ខជនចូលរួមច្រើនបំផុត។ (Image: Vietnam+) |
(VOVworld) – ក្នុងចំណោមគណៈបក្សនយោបាយដែលឈរឈ្មោះបេក្ខជនក្នុង ការបោះឆ្នោតក្រុមប្រឹក្សាគ្រប់ជាន់ថ្នាក់អាណត្តិទី ២ នៅកម្ពុជា គណៈបក្សប្រជា
ជនកម្ពុជា (CPP) មានបរិមាណបេក្ខជនចូលរួមច្រើនបំផុត។ តាមសេចក្តីប្រកាស
សារព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC) បានឲ្យ
ដឹងថា៖ គិតតាំងពីថ្ងៃទី ២៧ កុម្ភៈ ដល់ទី ១ មិនា មានគណៈបក្សនយោបាយ
ចំនួន ៤ បានឈរឈ្មោះចូលរួមការបោះឆ្នោតនេះ។ CPP បានឈរឈ្មោះបេក្ខជន
ក្នុងក្រុមប្រឹក្សារាជធានីខេត្តចំនួន ២៥ និង ១៩៧ ខ័ណ្ឌស្រុក។ លំដាប់ ថ្នាក់ទី ២ គឺគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) និងលំដាប់ថ្នាក់ទី ៣ គឺគណៈបក្ស
FUNCINPEC ជាដើម។ តាមការកំណត់របស់ NEC ការឈរឈ្មោះ ក្នុងការបោះ
ឆ្នោតក្រុមប្រឹក្សាគ្រប់ជាន់ថ្នាក់អាណត្តិទី ២ របស់កម្ពុជាត្រូវបានរៀបចំឡើង
ក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ កុម្ភៈ ដល់ទី៣ មិនា។ ការបោះឆ្នោត
នឹងប្រព្រឹត្តទៅនាថ្ងៃទី ១៨ ឧសភាខាងមុខ៕