CPPនិងCNRP បានបង្រួញការខ្វែងគំនិត្ឮបន្ទាប់ពីការបោះឆ្នោត
|
អ្នកនាំពាក្យរបស់ CPP និងCNRP ក្នុងសន្និសីទកាសែត
(រូបថតៈ Chí Hùng/Vietnam+) |
(VOVworld)- គណៈបក្សប្រជាជនកម្ពុជា (CPP)និងគណៈបក្សសង្គ្រាះជាតិ (CNRP) បានបង្រួញការខ្វែងគំនិត ក្រោយពីការបោះឆ្នោតរដ្ឋសភានីតិកាលទី៥ បន្ទាប់ពីកិច្ច
ប្រជុំរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែនដឹកនាំគណៈប្រតិភូ CPP ជាមួយប្រធាន
សម សង្ស៊ី ដឹកនាំ គណៈប្រតិភូ CNRP ដែលរៀបចំឡើងនៅរដ្ឋសភានាព្រឹកថ្ងៃទី
១៧កញ្ញា។ ក្នុងសន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំ អ្នកនាំពាក្យរបស់ CPP លោក
ប្រាក់សុខុន និងអ្នកនាំពាក្យ CNRP លោក យីម សុវណ្ណសុទ្ធតែឲ្យដឹងថា ភាគីទាំង
ពីរបាន បង្រួញការខ្វែងគំនិតក្នុងទស្សនៈ និងរកដំណោះស្រាយ ផលប្រយោជន៌
របស់ប្រជាជននិងប្រទេសជាតិ។ តាមអ្នកនាំពាក្យទាំងពីររូបនេះថា ភាគីទាំងពីរ
បានពិភាក្សាអំពីបញ្ហាជាច្រើន ព្រមទាំងបញ្ហាទាក់ទិនដល់ ស្ថាប័នកំពូលរបស់
ប្រទេសជាតិ រួមមានរដ្ឋសភាផង៕