CPPនិងCNRP៖សមាសភាព NECមិនត្រូវតែឯកភាពគ្នា។
|
រូបថតVNA |
(VOVworld)-នាព្រឹកថ្ងៃទី១២មិថុនា នៅទីក្រុងភ្នំពេញ (កម្ពុជា) ក្រុមការងាររបស់
គណៈបក្សប្រជាជន (CPP)និងគណៈបក្សសង្គ្រោះជាតិ (CNRP) បានរៀបចំកិច្ច
ប្រជុំសម្ងាត់សំដៅដោះស្រាយភាពទាល់ច្រកនយោបាយ។ កិច្ចប្រជុំបានបិទ
បញ្ចប់ ប៉ុន្តែមិនទទួលបានការស្រុះចិត្តគំនិតអំពីរបៀបជ្រើសតាំងសមាជិករបស់
គណៈកម្មាធិការរៀបចំការបោះឆ្នោត (NEC)។
ថ្លែងមតិក្នុងសន្និសីទកាសែត ប្រធាន CPP រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
លោក ព្រំ សុខាបានឲ្យដឹងថា ក្នុងជំនួបប្រជុំនេះ CPP បានយល់ព្រមជាលាយ
ល័ក្ខអក្សរ ជាមួយ CNRP ថា NEC នឹងក្លាយទៅជាយន្តការ១ដែលបានបង្កើត
ឡើងតាមការកំណត់របស់រដ្ឋធម្មនុញ្ញ ដូចជាសំណើររបស់ CNRP។ ប៉ុន្តែភាគី
ទាំងពីរមិនយល់ព្រមលើការបោះឆ្នោតជ្រើសរើសសមាជិករបស់ NEC ឡើយ។
លោក ព្រំសុខា សង្កត់ធ្ងន់ថា ទោះបីជាភាគីទាំងពីរមិនទទួលបានកិច្ចព្រមព្រៀង
ក្តី ប៉ុន្តែCPP នៅត្រៀមខ្លួនជាស្រេច និងមានបំណងថា ភាគី CNRP ត្រឡប់មក
តុចរចារវិញ៕