CPTPP នាំមកដល់សហគ្រាសកាណាដាអតិថិជនថ្មីចំនួន ៥០០ លាននាក់

(VOVWORLD) - នាថ្ងៃទី ១១ ខែកុម្ភៈ នៅមជ្ឈមណ្ឌលសន្និសីទទីក្រុង Vancouver រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចម្រុះអន្តរជាតិកាណាដា លោក Jim Carr និងរដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធនិងសហគមន៍ លោក François-Philippe Champagne រួមទាំង តំណាងប្លុកសហគ្រាសនានា  បានអញ្ជើញចូលរួមពិធីគូសសញ្ញាការដែលកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ភាពជាដៃគូអន្តប៉ាស៊ីហ្វីក (CPTPP) មានសុពលភាព។
CPTPP នាំមកដល់សហគ្រាសកាណាដាអតិថិជនថ្មីចំនួន ៥០០ លាននាក់ - ảnh 1

កិច្ចព្រមព្រៀង CPTPP  នឹងជួយដល់សហគ្រាសកាណាដាអាចទាក់ទងជាមួយអតិថិជនថ្មីប្រមាណ ៥០០ លាននាក់។ រួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកាណាដា - EU និងកិច្ចព្រមព្រៀងកាណាដា-អាមេរិក - ម៉ិកស៊ិកនោះ សហគ្រាសកាណាដាអាចទាក់ទង់ជាមួយអតិថិជនថ្មីឡើងដល់ ១,៥ ពាន់លាននាក់ នៅប្រទេសជាង ៥០។ ដើម្បីជួយឲ្យប្រជាជនអាចទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ ក៏ដូចជា ការឈានចូលទៅកាន់ទីផ្សារថ្មី រដ្ឋាភិបាលកាណាដាកំពុងវិនិយោគទឹកប្រាក់ចំនួន ១,១ ពាន់លានដុល្លារកាណាដា (ស្មើនឹង ៨២៧ លានដុល្លារអាមេរិក) ចូលទៅ ក្នុងកម្មវិធីនិងសេវាកម្មនានាដើម្បីជួយបង្កើនតម្លៃបន្ថែម ព្រមទាំងអភិវឌ្ឍន៍សហគ្រាសផងដែរ។ CPTPP ត្រូវបានរំពឹងថានឹងជំរុញពាណិជ្ជកម្មរវាងវៀតណាមនិងកាណាដា។ ទន្ទឹមនឹងនេះ មជ្ឈដ្ឋានសហគ្រាសកាណាដាយកចិត្តទុកដាក់ជាពិសេសចំពោះដំណើរការ បើកទ្វារទីផ្សាររបស់វៀតណាមចំពោះកសិផលមួយចំនួន ដូចជា សាច់ជ្រូក សាច់គោ សាច់មាន់ ជលផល និងផ្លែឈើស្រស់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ