CPTPP បើកឱកាសជាច្រើនសម្រាប់សហគ្រាសកាណាដា និងវៀតណាម
(VOVWORLD) -នាបច្ចុប្បន្ននេះ ប្រទេសកាណាដា គឺជាប្រទេសតែមួយគត់ក្នុងចំណោមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខទាំង ៧ លើពិភពលោក (G7) ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសមាជិកផ្សេងៗទៀតរបស់ G7 ។
នាថ្ងៃទី ១១ ខែមិនានៅទីក្រុង Toronto ប្រទេសកាណាដាបានប្រព្រឹត្តិទៅសិក្ខាសាលា៖ "CPTPP៖ វៀតណាម" ដោយមានគោលបំណងជួយឧបត្ថម្ភបណ្ដាសហគ្រាសខ្នាតតូច និងមធ្យម (SME) កាណាដា ដែលចង់ស្វែងរកអំពីទីផ្សារវៀតណាម ក្នុងបរិបទ ដែលកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក (CPTPP) មានសុពលភាពរួចមក។ លោកស្រី Mary Ng រដ្ឋមន្ត្រីជំរុញការនាំចេញ និងសហគ្រាសខ្នាតតូច និងមធ្យមរបស់កាណាដា បានអះអាងលើសារៈសំខាន់នៃទំនាក់ទំនងរវាងកាណាដា និងវៀតណាម ហើយសម្ដែងគោលបំណងត្រៀមខ្លួនជាស្រេចតភ្ជាប់បណ្ដាសហគ្រាសនៃប្រទេសទាំងពីរ ដើម្បីជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគី។ លោកស្រីរដ្ឋមន្ត្រី Mary Ng បានឲ្យដឹងថា ភាគីកាណាដាអាចឧបត្ថម្ភដល់សហគ្រាសកាណាដា ដែលមានបំណងចង់មកវៀតណាម ដើម្បីសិក្សាស្រាវជ្រាវទីផ្សារ ចូលរួមពិព័រណ៍ពាណិជ្ជកម្ម និងស្វែងរកឱកាសធ្វើអាជីវកម្មនៅវៀតណាម។
នាបច្ចុប្បន្ននេះ ប្រទេសកាណាដា គឺជាប្រទេសតែមួយគត់ក្នុងចំណោមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខទាំង ៧ លើពិភពលោក (G7) ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសមាជិកផ្សេងៗទៀតរបស់ G7 ។ មជ្ឈដ្ឋានធុរជនកាណាដាយកចិត្តទុកដាក់ពិសេសដល់ដំណើរការបើកទ្វារទីផ្សារ
របស់វៀតណាម ចំពោះកសិផលមួយចំនួនដូចជា៖ សាច់ ជ្រូក សាច់គោ សាច់មាន់ ជលផល ផ្លែឈើស្រស់៕