CPTPP៖ ឱកាសថ្មីសម្រាប់អង្គភាពអាជីវកម្មវៀតណាមនិងអង្គភាពអាជីវកម្មកាណាដា
(VOVWORLD) - នាថ្ងៃទី ១០ ខែកុម្ភះ នៅទីក្រុងតូរ៉ុនតូ រដ្ឋអំណាចទីក្រុងនិងក្រុមប្រឹក្សាពាណិជ្ជកម្មកាណាដា - វៀតណាម បានបើកសិក្ខាសាលាធុរកិច្ចនៅ វៀតណាម ដោយប្រធានបទ “ក្រឡេកមើលឡើងវិញរយៈពេល១ឆ្នាំ នៃការអនុវត្តកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ី ហ្វិក (CPTPP) និងឱកាសនៅវៀតណាម” រួមទាំង “ចែករំលែកបទពិសោធន៍ធ្វើអាជីវកម្មនៅវៀតណាម”។
បទបង្ហាញរបស់ភ្ញៀវកិត្តយសនៅក្នុងសិក្ខាសាលា (រូបថតៈ TTXVN) |
នៅទីនេះ អ្នកទទួលបន្ទុកផ្នែកអាស៊ីនៃទីភ្នាក់ងារអភិវឌ្ឍន៍ការនាំចេញកាណាដា (EDC) លោក Robert Cameron បានអះអាងថា ជាមួយ នឹងកត្តាអំណោយផលអំពីប្រជាសាស្ត្រនិងស្រទាប់ជនវណ្ណៈកណ្តាលដែលកំពុងកើនឡើងនោះ ពិតណាស់ថា ខឿនសេដ្ឋកិច្ចវៀតណាមនឹងនាំមកឱកាសជាច្រើនសម្រាប់អាជីវកម្មកាណាដា។ យ៉ាងណាមិញ លោក Robert Cameron បានស្នើអោយអង្គភាពអាជីវកម្មកាណាដា ចាំបាច់ត្រូវត្រៀមទាំងពេលវេលានិងធនធានមនុស្ស ដើម្បីបង្កើតទំនាក់ទំនងប្រកបដោយចីរភាពនៅវៀតណាម។ សូម គូសបញ្ជាក់ថា ទីភ្នាក់ងារដូចជា EDC និង TCS (ដែលជាទីភ្នាក់ងារជួយឧបត្ថម្ភពាណិជ្ជកម្ម ចំណុះក្រសួងកិច្ចការពិភពលោក ដែលមានការចូលរួមពីជំនាញការពាណិជ្ជកម្មកាណាដាជាង ១.០០០ នាក់) អាចដើរតួយ៉ាងសំខាន់ក្នុងការជួយអង្គភាពអាជីវកម្មកាណាដា ជ្រាបចូលទីផ្សារវៀតណាមនិងជួយដល់អង្គភាពអាជីវកម្មទាំងនេះ ក្នុងដំណើរការធ្វើអាជីវកម្មផងដែរ៕