CSIS - លទ្ធភាពប្រព្រឹត្តទៅការដឹកជញ្ជូនវត្ថុធាតុវិទ្យុសកម្មនៅមូលដ្ឋាន នុយក្លេអ៊ែរ ស.ប.ប កូរ៉េ

(VOVWORLD) - នាថ្ងៃទី ១៦ ខែមេសា យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) បានឲ្យដឹងថា តាមរូបភាពពីផ្កាយរណបពាណិជ្ជកម្មកាលពីសប្ដាហ៍មុន បានសរឲ្យឃើញថា ការដឹកជញ្ជូនសារធាតុវិទ្យុសកម្មកំពុងប្រព្រឹត្តទៅនៅមូលដ្ឋានអាវុធនុយក្លេអ៊ែរសំខាន់ៗរបស់ ស.ប.ប កូរ៉េ ។
CSIS - លទ្ធភាពប្រព្រឹត្តទៅការដឹកជញ្ជូនវត្ថុធាតុវិទ្យុសកម្មនៅមូលដ្ឋាន នុយក្លេអ៊ែរ ស.ប.ប កូរ៉េ - ảnh 1 មូលដ្ឋាននុយក្លេអ៊ែរ Yongbyon

CSIS បានឲ្យដឹងថា រូបភាពផ្កាយរណបកាលពីថ្ងៃទី ១២ ខែមេសា បានកត់ស្គាល់ថាមានយានយន្តឯកទេសចំនួន ៥ គ្រឿង បានធ្វើដំណើរតាមផ្លូវដែកនៅជិតមូលដ្ឋានចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម និងបន្ទប់ពិសោធន៍គីមីវិទ្យុសកម្មនៅមូលដ្ឋាននុយក្លេអ៊ែរ Yongbyon ។ CSIS បានអះអាងថារាល់ការចលនានៃយានយន្តទាំងនេះអាចបង្ហាញពីការដឹកជញ្ជូនវត្ថុធាតុវិទ្យុសកម្ម។ គួរបញ្ជាក់ថា Yongbyon ត្រូវបានចាត់ទុកជា មូលដ្ឋានសំខាន់ដែលផលិតសារធាតុ plutonium ដើម្បីបម្រើឲ្យកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ ស.ប.ប កូរ៉េ ។ ទីក្រុងព្យុងយ៉ាងបានអនុវត្តការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរចំនួន ៦ លើក និងមីស៊ីលជាច្រើនទៀតដែលមានសមត្ថភាពទៅដល់ទីតាំងជាច្រើនក្នុងនោះមានប្រទេសអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ