Da Nang - គោលដៅប្រកបដោយសក្តានុពលនៃទ្វីបអាស៊ី
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃវេទិកាអភិវឌ្ឍន៍ជើង ហោះហើរអាស៊ីឆ្នាំ ២០២២ - Routes Asia ២០២២ នារសៀលថ្ងៃទី ៥ ខែមិថុនា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានរៀបចំវេទិកា “Da Nang - គោលដៅប្រកបដោយសក្តានុពលនៃទ្វីបអាស៊ី”។
ទិដ្ឋភាពនៃវេទិកា (រូបថត៖ nhandan.vn) |
ចូលរួមក្នុងវេទិកានេះ មានប្រតិភូជាង៨០នាក់ តំណាងឲ្យបណ្តាក្រុមហ៊ុនអាកាស ចរណ៍ ទីភ្នាក់ងារទេសចរណ៍អន្តរជាតិ សម្ព័ន្ធក្រុមហ៊ុន និងសមាគមទេសចរណ៍នានានៅទ្វីបអាស៊ី។
នៅក្នុងវេទិកានេះ គណៈប្រតិភូបានផ្លាស់ប្តូរ និងពិភាក្សាអំពីសក្តានុពលនៃវិស័យទេសចរណ៍ទីក្រុង Da Nang ; កសាងគម្រោងរៀបចំមជ្ឈមណ្ឌលដឹកជញ្ជូននៅភូមិសាស្ត្រទីក្រុង; សមត្ថភាពហេដ្ឋារចនាសម្ព័ន្ធនៃអាកាសយានដ្ឋានអន្តរជាតិ Da Nang ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ និងគម្រោងមួយចំនួនដែលអំពាវនាវឱ្យមានការវិនិយោគលើតំបន់បច្ចេកវិទ្យាខ្ពស់នៃទីក្រុង Da Nang ក្នុងវិស័យអាកាសចរណ៍ និងអវកាសដូចជា៖ មជ្ឈមណ្ឌលថែទាំ និងជួសជុលយន្តហោះ; សាលាបណ្តុះបណ្តាលអ្នកបើកយន្តហោះ និងវិស្វកម្មអាកាសចរណ៍។
វេទិកា “ទីក្រុង Da Nang - គោលដៅប្រកបដោយសក្តានុពលនៃទ្វីបអាស៊ី” ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីសក្តានុពល គុណសម្បត្តិ និងឱកាសវិនិយោគរបស់ទីក្រុង ក្នុងវិស័យអាកាសចរណ៍ អវកាស និង Logistic ; ឧទ្ទេសនាមនូវសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធនៃអាកាសយានដ្ឋានអន្តរជាតិ Da Nang ចាប់ពីឆ្នាំ ២០២១ រហូតដល់ឆ្នាំ ២០៣០។ វេទិកានេះក៏មានសារៈសំខាន់ពិសេសក្នុងបរិបទដែលទីក្រុងកំពុងអនុវត្តដំណោះស្រាយដើម្បីលើកកម្ពស់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្រោយរយៈពេលជាង ២ ឆ្នាំដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩៕