Da Nang ចាប់ផ្តើមអនុវត្តគំរោងការណ៍បើកទូលាយកំពង់ផែ Tien Sa
|
Da Nang ចាប់ផ្តើមអនុវត្តគំរោងការណ៍បើកទូលាយកំពង់ផែ Tien Sa |
(VOV)_នាថ្ងៃទី៣១ កក្កដា ក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាម គណៈ
កម្មាធិការប្រជាជនទីក្រុង Da Nang បានចេញបទបញ្ជាអនុវត្តគំរោងការណ៍បើកទូ
លាយកំពង់ផែ Tien Sa ដំណាក់កាលទី២។ គំរោងការណ៍បើកទូលាយកំពង់ផែ Tien Sa
ដំណាក់កាលទី២នេះមានទុនវិនិយោគសរុបប្រមាណជិតមួយលានលានដុង ហើយ
បានអនុវត្តក្នុងរយៈពេល២ឆ្នាំ ដើម្បីលើកកំពស់សមត្ថភាពទទួលទំនិញ១២លាន
តោន/ឆ្នាំ។ លោក Nguyen Nhat អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនបាន
អោយដឹងថា៖
“ ការជួសជុល និងបើកទូលាយកំពង់ផែ Tien Sa ដើម្បីបំពេញតម្រូវការធ្វើអា
ជីវកម្មតាមបទដ្ឋានអន្តរជាតិ។ ប្រការនេះនឹងជះឥទ្ធិពលទៅលើការអភិវឌ្ឍន៍គមនាគមន៍ សេដ្ឋកិច្ច និងសង្គមកិច្ចរបស់ទីក្រុង Da Nang។ ក្រសួងគមនាគមន៍
ដឹកជញ្ជូនស្នើអោយវិនិយោគិន អ្នកម៉ៅការ ពិគ្រោះយោបល់ត្រូវមានដំណោះស្រាយ
សមស្រប ធានាអំពីល្បឿន និងសុវត្ថិភាពក្នុងរយៈពេលអនុវត្តគំរោងការណ៍៕”