Da Nang ត្រៀមខ្លួនជាស្រេចសំរាប់សន្និសីទរដ្ឋមន្ត្រីទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៍មានអាស៊ាន ១៥
|
Da Nang ត្រៀមខ្លួនជាស្រេចសំរាប់សន្និសីទរដ្ឋមន្ត្រីទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៍មានអាស៊ាន ១៥ |
(VOV)_នារសៀលថ្ងៃទី២៦ តុលា ក្រុមការងារនៃក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម បានជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Da Nang អំពីផែនការរៀបចំសន្និ
សីទរដ្ឋមន្ត្រីស្ដីអំពីទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៍មានអាស៊ានលើកទី១៥ នឹងប្រ
ព្រឹត្តទៅ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ វិច្ឆកា នៅទីក្រុងនេះ។ តាមគំរោងសន្និសីទលើក
នេះ នឹងមានប្រទេសអាស៊ានទាំង១០ និងប្រទេសដៃគូមួយចំនួនចូលរួម ដូចជា៖
ជប៉ុន កូរ៉េខាត្បូងចិន និងឥណ្ឌា។ បណ្ដាអង្គសន្និសីទនឹងពិភាក្សានិងអនុម័តលើក
ម្មវិធី សកម្មភាពសហប្រតិបត្តិការ ដើម្បីបង្កើនការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធព័ត៍មាន
បន្ថយគម្លាតនិងលើកកំពស់សមត្ថភាពអនុវត្តបច្ចេកវិទ្យាព័ត៍មាន ក្នុងអាស៊ាន។
លោក Nguyen Thanh Hung អនុរដ្ឋមន្ត្រីក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម
បានអោយដឹងថា៖
“Da Nang ជាទីក្រុងមួយ បំពេញបានគ្រប់បទដ្ឋាន ដើម្បីរៀបចំសន្និសីទធំៗ ហើយ
ក្នុងស្ថានភាពជាក់ស្ដែង Da Nangបានរៀបចំសន្និសទីធំៗជាច្រើន ថ្នាក់រដ្ឋមន្ត្រី។
ដូច្នេះ យើងខ្ញុំជឿជាក់ថា សន្និសីទលើកនេះនៅ Da Nang នឹងប្រព្រឹត្តទៅប្រកប
ដោយជោគជ័យ៕”