Da Nang ត្រៀមរៀបចំយ៉ាងម៉ត់ចត់សម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧

(VOVWORLD) -នាព្រឹកថ្ងៃទី ២៨ មិថុនា នៅក្នុងសន្និសីទនៃគណៈកម្មាធិការបក្សទីក្រុង Da Nang បើកទូលាយ តំណាងគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា កិច្ចការត្រៀមរៀបចំសម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ 
Da Nang ត្រៀមរៀបចំយ៉ាងម៉ត់ចត់សម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ - ảnh 1 Da Nang ត្រៀមរៀបចំយ៉ាងម៉ត់ចត់សម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧

នាព្រឹកថ្ងៃទី ២៨ មិថុនា នៅក្នុងសន្និសីទនៃគណៈកម្មាធិការបក្សទីក្រុង Da Nang បើកទូលាយ តំណាងគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា កិច្ចការត្រៀមរៀបចំសម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១ វិច្ឆិកា ត្រូវបានត្រៀមរៀបចំយ៉ាងម៉ត់ចត់។ តាមនោះ មជ្ឈមណ្ឌលសារព័ត៌មានបម្រើអ្នកយកព័ត៌មានអន្តរជាតិជាង ២០០០ នាក់ត្រូវបានត្រៀមខ្លួនជាស្រេច។ បណ្ដាដងវិថីសំខាន់ៗត្រូវបានជួសជុល និងកែលម្អ។ បណ្ដាទីតាំងរៀបចំសន្និសីទក៏ត្រូវបានកែលម្អហើយឆ្លើយតបនឹងតម្រូវការរៀបចំព្រឹត្តិការណ៍សំខាន់ៗនេះ។ព្រលានយន្តហោះ Da Nang ធានាបានកន្លែងចុះចតសម្រាប់យន្តហោះ។ ហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន អគ្គិសនី សុវត្ថិភាពស្បៀងអាហារអនាម័យ ការបង្ការអគ្គិភ័យ កម្មាភិបាល អ្នកស្ម័គ្រចិត្ត ត្រូវបានត្រៀបរៀបចំយ៉ាងម៉ត់ចត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ