Da Nang ត្រៀមរៀបចំល្អបំផុតសម្រាប់ពិធីបុណ្យកាំជ្រួចអន្តរជាតិ ២០២៣
(VOVWORLD) - ដោយប្រធានបទ “ពិភពលោកគ្មានគម្លាត”ពិធីបុណ្យនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២ មិថុនា ដល់ថ្ងៃទី ៨ កក្កដា ជាមួយក្រុមប្រកួតរបស់វៀតណាម រួមជាមួយក្រុមប្រកួតអន្តរជាតិចំនួន ៧ គឺ៖ អង់គ្លេស អ៊ីតាលី ប៉ូឡូញ បារាំង អូស្ត្រាលី កាណាដា និងហ្វាំងឡង់។
លោក Le Trung Chinh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang (កណ្ដាល) |
ពិធីបុណ្យកាំជ្រួចអន្តរជាតិ ២០២៣ (DIFF ២០២៣) នឹងបើកនាថ្ងៃទី២ ខែឧសភាខាងមុខ នៅទីក្រុង Da Nang ក្រោយរយៈពេល ៣ ឆ្នាំរងការអាក់ខានដោយសារជំងឺរាតត្បាតកូវីដ ១៩។ ដោយប្រធានបទ “ពិភពលោកគ្មានគម្លាត”ពិធីបុណ្យនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២ មិថុនា ដល់ថ្ងៃទី ៨ កក្កដា ជាមួយក្រុមប្រកួតរបស់វៀតណាម រួមជាមួយក្រុមប្រកួតអន្តរជាតិចំនួន ៧ គឺ៖ អង់គ្លេស អ៊ីតាលី ប៉ូឡូញ បារាំង អូស្ត្រាលី កាណាដា និងហ្វាំងឡង់។ ។ លោក Le Trung Chinh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា៖
“ក្រោយរយៈពេល៣ឆ្នាំ ដែលទីក្រុងមិនរៀបចំ DIFF បានឡើយ ប្រាកដជាមានការលំបាកខ្លះៗ ប៉ុន្តែដោយការប្តេជ្ញាចិត្តរបស់ទីក្រុង រហូតដល់ពេលនេះ ការងារត្រៀមរៀបចំទាំងអស់បានរួចរាល់ហើយ។ ខ្ញុំសង្ឃឹមថា ពិធីបើកនឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យជាផ្លែផ្កាផងដែរ”៕