Da Nang នឹងក្លាយទៅជាទីក្រុងធំ ឆ្លាតវៃ ច្នៃប្រឌិត អត្តសញ្ញាណ​ប្រកបដោយចីរភាព

(VOVWORLD) - នាថ្ងៃទី ១៥ ខែមីនា ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានចុះហត្ថលេខាលើសេចក្តីសំរេចចិត្តអនុម័តលើការកែសម្រួលផែនការមេនៃទីក្រុង Da Nang ដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ 
Da Nang នឹងក្លាយទៅជាទីក្រុងធំ ឆ្លាតវៃ ច្នៃប្រឌិត អត្តសញ្ញាណ​ប្រកបដោយចីរភាព - ảnh 1ទិដ្ឋភាពនៅទីក្រុង Da Nang 

តាមនោះវិសាលភាពនៃផែនការមេមានតំបន់រដ្ឋបាលទាំងមូលនៃទីក្រុង Da Nang ដែលមានផ្ទៃដីសរុបជាង ១២៩ ០០០ ហិកតា។ Da Nang គឺជាទីក្រុងប្រភេទចំណុះមជ្ឈឹម ហើយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសជាតិអំពីទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្មហិរញ្ញវត្ថុធនាគារ ព្រមទាំងមានទីតាំងដ៏សំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុង។ គោលដៅដល់ឆ្នាំ ២០៣០ និង ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ គឺកសាងទីក្រុង Da Nang ឲ្យក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមដ៏សំខាន់មួយរបស់ប្រទេសជាតិទាំងមូល និងតំបន់អាស៊ីអាគ្នេយ៍ ជាមួយតួនាទីជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្ម ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ logistics បច្ចេកទេស បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យា ព័ត៌មាននិង ឧស្សាហកម្មជំនួយ។ លើលពីនេះទៅទៀត ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ Da Nang នឹងក្លាយទៅជាទីក្រុងធំ ឆ្លាតវៃ ច្នៃប្រឌិត អត្តសញ្ញាណប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ