Da Nang បើកពិព័រណ៍និទាឃរដូវឆ្នាំ ២០២០

(VOVWORLD) - នាយប់ថ្ងៃទី ៩ ខែមករា ពិព័រណ៍និទាឃរដូវឆ្នាំ២០២០ ត្រូវបានបើកនៅមជ្ឈមណ្ឌលពិព័រណ៍ទីក្រុង Da Nang។ ឆ្នាំនេះពិព័រណ៍និទាឃរដូវមានការចូលរួមរបស់ស្តង់ទំនិញជាង ៣០០ មកពីអង្គភាពអាជីវកម្មជាង ២០០ ។
Da Nang បើកពិព័រណ៍និទាឃរដូវឆ្នាំ ២០២០ - ảnh 1ទីក្រុង Da Nang បើកពិព័រណ៍និទាឃរដូវឆ្នាំ ២០២០ (រូបថត៖ TTXVN)

ផលិតផលដែលដាក់តាំងបង្ហាញនិងលក់នៅពិព័រណ៍រួមមាន៖ អគ្គិសនី      អេឡិចត្រូនិក គ្រឿងសង្ហារឹម សិប្បកម្ម និងផលិតផលប្រើប្រាស់ដូចជាអាហារកែច្នៃ និងវាយនភ័ណ្ឌជាដើម។ ក្នុងពិព័រណ៍លើកនេះ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុង Da Nang ក៏បានសហការជាមួយសហព័ន្ធពលកម្មទីក្រុង Da Nang ដើម្បីរៀបចំឡើងកម្មវិធី "ទិវាកម្មករ - ផ្សារណាត់ពោរពេញទៅដោយមនោសញ្ចេតនា” ជាមួយនឹងសកម្មភាពលក់ដូរដ៏ទាក់ទាញដើម្បីបម្រើកម្មករ។

ពិព័រណ៍នេះគឺជាឱកាសមួយដើម្បីបង្កើនបណ្តាញដោះដូរទំនិញនិងស្វែងរកផលិតផលថ្មីៗពីបណ្តាខេត្តនិងក្រុងនានាទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ