Da Nang-Quang Nam៖ទីមកដល់នៃសន្និសីទទេសចរណ៍រួមផ្សំជាមួយសន្និសីទនិងសិក្ខាសាលា(MICE)
|
ទិដ្ឋភាពនៃសិក្ខាសាលា |
(VOVworld)-ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧មិនា គណៈប្រតិភូ Famtrip រួមមាន
តំណាងរបស់សហគ្រាសមានកិត្យានុភាពចំនួន៣០របស់ទីក្រុងហូជីមិញនិងទីក្រុង
ហាណូយ បានមកពិនិត្យមើលនូវផលិតផលសេវាកម្មទេសចរណ៍នៅទីក្រុង Da
Nang និងទីក្រុង Hoi An របស់ខេត្ត Quang Nam ។ នេះជាឱកាសសម្រាប់តំបន់ទាំង
ពីរនេះឧទ្ទេសនាមនូវផលិតផលសេវាកម្មទេសចរណ៍ថ្មីអំពីវប្បធម៌ កីឡា ព្រមទាំង
ផ្សព្វផ្សាយអំពីទីផ្សារមានសក្កានុភាពនៃប្រភេទទេសចរណ៍រួមផ្សំជាមួយសន្និសីទ
និងសិក្ខាសាលាផងដែរ។ លោក Luong Duy Ngan អគ្គនាយកក្រុមហ៊ុនទេសចរណ៍
Newstar Tour បានចាត់ទុកថា៖
“ភាគកណ្តាលនោះ Da Nang និង Quang Nam គឺជាទីមកដល់ គួរឲ្យទាក់ទាញ
សម្រាប់ MICE ដោយសារនៅតំបន់នេះ សេវាកម្មសម្រាប់បម្រើទីផ្សា MICE គឺពេញ
ទៅដោយសុវត្ថិភាព ទាំងអំពីសេវាកម្មនិងលទ្ធភាពឆ្លើយតបតម្រូវការ របស់អតិថិជន
។ ជាពិសេស នាពេលខាងមុខនេះ Da Nang នឹងបើកឲ្យដំណើរការ មជ្ឈមណ្ឌលសន្និ
សីទនៅតំបន់ Furama Resort បម្រើភ្ញៀវឡើងដល់៣.៥០០នាក់។ នេះជាចំណុចលេច
ធ្លោក្នុងឆ្នាំ២០១៧នេះ”៕