Damascus បានយល់ព្រមសំណើររបស់រុស្ស៊ីអំពីបញ្ហាអាវុធគីមីនៅស៊ីរី
|
រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid al-Muallem (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១០ កញ្ញា តាមបណ្ដាទីភ្នាក់ងារសាព័ត៌មានរុស្ស៊ីបានដកស្រង់
ពាក្យសំដីរបស់រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Walid al-Muallem ដែលកំពុងមានដំណើរ
ទស្សនកិច្ចនៅរុស្ស៊ី បានឲ្យដឹងថា៖ Damascus បានយល់ព្រមសំណើររបស់រុស្ស៊ីអំពីការ
ដាក់ឃ្លាំងអាវុធគីមីនៃប្រទេសនេះស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សហគមន៍អន្តរ
ជាតិ។ នាថ្ងៃដ៏ដែល ក្នុងសម័យប្រជុំស្តីអំពីសិទ្ធិមនុស្សនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលបានប្រព្រឹត្តទៅនៅទីក្រុង Geneva ស្វីស បណ្ដាប្រទេសបានអះអាងថា៖ ភ័ស្តុតាង
ចោទប្រកាន់អំពីការប្រើប្រាស់អាវុធគីមីនៅស៊ីរីគឺក្លែងបន្លំ។ តំណាងជាច្រើននាក់បាន
សង្កត់ធ្ងន់ថា៖ “សេណារីយូរ” ប្រើប្រាស់កំលាំងប្រឆាំងស៊ីរី ដែលមិនទទួលបានការ
យល់ព្រម របស់ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប. គឺជាការរំលោភដ៏ធ្ងន់ធ្ងរច្បាប់អន្តរ
ជាតិ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំអាមេរិកត្រូវទទួលខុសត្រូវចំពោះការគំរាមកំហែងប្រើ ប្រាស់កំលាំងរវាយប្រហារតម្រង់ទៅលើស៊ីរី ហើយអំពាវនាវឲ្យ អ.ស.ប. ទប់ស្កាត់
សកម្មភាពខុសច្បាប់នេះរបស់វ៉ាស៊ីនតោន។
ក្រៅពីនោះ រុស្ស៊ីបានរំលឹកថា៖ ការធ្វើអន្តរាគមន៍យោធានៅស៊ីរីនឹងបង្កគ្រោះមហន្តរាយ
ខាងមនុស្សធម៌ចំពោះប្រទេសនេះនិយាយដោយឡែក និងចំពោះ តំបន់មជ្ឈឹមបូព៌ារ
ទាំងមូល និយាយរួម។
នាថ្ងៃទី ១០ កញ្ញា ប្រធានាធិបតីអាមេរិក លោក Barack Obama និងមន្ត្រីជាន់ខ្ពស់របស់
វិមានសបានបន្តយុទ្ធនាការចលនាសម្លេងគាំទ្រសំរាប់សង្គ្រាមមួយតម្រង់ ទៅលើស៊ីរី
។ ប៉ុន្តែ អាមេរិកបានឯកភាពជាបណ្តោះអាសន្នចំពោះសំណើររបស់ រុស្ស៊ីក្នុងបញ្ហាស៊ីរី
។ នាបច្ចុប្បន្ន បារាំងកំពុងជំរុញសេចក្តីសម្រេចចិត្តមួយរបស់ អ.ស.ប. ដែលអំពានាវ
ឲ្យ Damascus លុបចោលអាវុធគីមី៕