Dien Bien Phu គឺជាសមរភូមិសំខាន់បំផុតនៅក្នុងសង្គ្រាមឥណ្ឌូចិន
(VOVWORLD) - ក្នុងបទពិភាក្សាជាមួយទីភ្នាក់ងារសារព័ត៌មានវៀត ណាមនៅរុស្ស៊ី លោកបណ្ឌិត Vlasov បានអះអាងថា តាមរយៈយុទ្ធនាកា Dien Bien Phu នេះ ពិភពលោកទាំងមូលបានស្គាល់ដល់ឈ្មោះវីរៈបុរសថ្មី ដែលជាឧត្តមសេនីយ៍រំដោះជាតិ Vo Nguyen Giap នៃប្រទេសវៀត ណាម។
ក្នុងឱកាសរំលឹកអនុស្សាវរីយ៍នៃជ័យជំនះជាប្រវត្តិសាស្ត្រ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២១) របស់ប្រជាជនវៀតណាម បណ្ឌិត Evgeny Vlasov សាកលវិទ្យាធិការរងទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ Far Eastern Federal (FEFU) មានមតិថា Dien Bien Phu គឺជាសមរភូមិសំខាន់បំផុតនៅក្នុងសង្គ្រាមឥណ្ឌូចិនលើកដំបូង ហើយវៀតណាមបានបង្កើតសមិទ្ធិផលលោតផ្លោះមួយជាមួយនឹងជ័យជំនះនេះ។
ក្នុងបទពិភាក្សាជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅរុស្ស៊ី លោកបណ្ឌិត Vlasov បានអះអាងថា តាមរយៈយុទ្ធនាកា Dien Bien Phu នេះ ពិភពលោកទាំងមូលបានស្គាល់ដល់ឈ្មោះវីរៈបុរសថ្មី ដែលជាឧត្តមសេនីយ៍រំដោះជាតិ Vo Nguyen Giap នៃប្រទេសវៀតណាម។
ក្នុងពេលជាមួយគ្នានោះ សាស្រ្តាចារ្យជំនាញភាសាវៀតណាម Alexander Sokolovsky នៃសាកលវិទ្យាល័យ Far Eastern Federal (FEFU) បាននិយាយថាជ័យជំនះ Dien Bien Phu គឺមានអត្ថន័យជាប្រវត្តិសាស្ត្រដ៏ធំធេង ពីព្រោះ វៀតណាម មិនត្រឹមតែធ្វើឲ្យអាណានិគមបារាំងបានឃើញប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យពិភពលោកទាំងមូលមើលឃើញថា ប្រសិនបើប្រជាជាតិមួយចង់បានសេរីភាពនិងមានការស្រុះចិត្តគំនិតក្នុងប្រជាជន គឺប្រជាជាតិនោះត្រូវរំដោះខ្លួនពីអ្នកជិះជាន់និងរបបអាណានិគម ដែលគ្រានោះជាអាណានិគមនិយមបារាំង៕