Dien Bien បើកពិធីបុណ្យផ្កាជើងគោ
(VOVWORLD) - នៅវេលាម៉ោង ៨ យប់ ថ្ងៃទី១៣ ខែមីនា នៅទីលាន ៧/៥ ទីក្រុង Dien Bien Phu ខេត្ត Dien Bien បានប្រារព្ធពិធីបុណ្យផ្កាជើងគោ ឆ្នាំ ២០២២។
ទីលានថ្ងៃទី ៧/៥ (ទីក្រុង Dien Bien Phu) - ជាកន្លែងបើកពិធីបុណ្យផ្កាជើងគោ ឆ្នាំ២០២២ (រូបថត៖ VOV) |
ពិធីបើកគឺជាកម្មវិធីសិល្បៈពិសេសមួយដោយប្រធានបទ “ផ្កាជើងគោបញ្ចេញសម្រស់ពាសពេញតំបន់”។ យោងតាមគណៈកម្មាធិការរៀបចំ បន្ទាប់ពីរយៈពេល ២ ឆ្នាំត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ ១៩មក ពិធីបុណ្យផ្កាជើងគោឆ្នាំ ២០២២ ត្រូវបានប្រារព្ធឡើងវិញ ដោយចាប់ផ្តើមពីកម្មវិធីបើកជាមួយនឹងទំហំធំជាង។ ប្រការនេះនឹងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកទស្សនា និងទាក់ទាញភ្ញៀវទេសចរមួយចំនួនធំមកកាន់តំបន់នេះ។
សម្របខ្លួនក្នុងបរិយាកាសនៃពិធីបុណ្យនេះ នាព្រឹកថ្ងៃទី ១៣ មីនា ការតាំងពិព័រណ៌ “ដើរតាមស្នាមជើងមេទ័ព” បានបើកនៅសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu។ ការតាំងពិព័រណ៌នេះត្រូវបានប្រារព្ធឡើងក្នុងថ្ងៃបើកយុទ្ធនាការ Dien Bien Phu កាលពី ៦៨ឆ្នាំមុន ដើម្បីបង្កើតឡើងជ័យជំនះ Dien Bien Phu ជាប្រវត្តិសាស្ត្រ។ ការតាំងពិព័រណ៌បានឧទ្ទេសនាមកំណាព្យចំនួន ១២០បទ ដែលនិពន្ធដោយគ្រូបង្រៀន កវី អ្នកកាសែត Nguyen Thi My Dung និងរូបភាពដោយអ្នកកាសែត Tran Hong ផ្តល់ជូនសម្រាប់ប្រជាជនបណ្តាជនជាតិនៅ Dien Bien ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានយល់កាន់តែច្បាស់អំពីជីវិតនិងអាជីពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap។ ហើយទន្ទឹមនឹងនោះ លើកតម្កលងការរួមចំណែកដ៏ធំធេងរបស់នាយឧត្តមសេនីយ៍ ក្នុងសង្គ្រាមតស៊ូប្រឆាំងនឹងបារាំងជាទូទៅនិងយុទ្ធនាការ Dien Bien Phu ជាពិសេស។ ការតាំងពិព័រណ៍នេះដំណើរការរហូតដល់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២៕