EATOF ដើរតួនាទីឈានមុខគេក្នុងការជំរុញការស្ដារឡើងវិញ កំណើន និងការ អភិវឌ្ឍទេសចរណ៍

(VOVWORLD) - ក្នុងក្របខ័ណ្ឌកម្មវិធីនៃមហាសន្និបាតវេទិកាទេសចរណ៍អន្តរតំបន់អាស៊ីបូព៌ាលើកទី១៧ (EATOF17) នាថ្ងៃទី ២៦ តុលា នៅខេត្ត Quang Ninh ថ្នាក់ដឹកនាំខេត្ត សមាជិក EATOF បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម។ 

EATOF ដើរតួនាទីឈានមុខគេក្នុងការជំរុញការស្ដារឡើងវិញ កំណើន និងការ អភិវឌ្ឍទេសចរណ៍ - ảnh 1ថ្នាក់ដឹកនាំនៃសមាជិក EATOF បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម។ (រូបថត៖ VNA)
តាមនោះ ខ្លឹមសារ ចំនួន ៥ ត្រូវបានឯកភាព រួមមាន៖ ការលើកកម្រិត EATOF ពី “វេទិកាទេសចរណ៍អន្តរ តំបន់អាស៊ីបូព៌ា” ទៅជា “សម្ព័ន្ធភាពទេសចរណ៍អន្តរតំបន់អាស៊ីបូព៌ា” ដើម្បីជំរុញកិច្ច សហប្រតិបត្តិការនាពេលខាងមុខឲ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព; ពង្រីក ឋានៈនិងតួនាទីជាសម្ព័ន្ធភាពទេសចរណ៍សកលមួយ ដែលតំណាងឲ្យតំបន់អាស៊ីបូព៌ា ក៏ដូចជាដើរតួនាទីឈានមុខគេក្នុងការជំរុញការស្ដារឡើងវិញ កំណើន និងការអភិវឌ្ឍ ទេសចរណ៍នៅអាស៊ីបូព៌ា។ បង្កើតយន្តការអភិបាលកិច្ចសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរនៃខេត្តសមាជិក ដោយផ្អែកលើភាពជាដៃគូរដ្ឋ-ឯកជន ហើយពង្រីក បណ្តាញសកលដើម្បីសម្រេចបាននូវគោលដៅទេសចរណ៍ប្រកបដោយចីរភាព។ ក្រៅ ពីនោះ បន្តសហប្រតិបត្តិការគ្នាដើម្បីកសាងការអភិវឌ្ឍទេសចរណ៍ដោយផ្អែកលើ គោលការណ៍ទេសចរណ៍ប្រកបដោយយុត្តិធម៌ មានមេត្រីភាពបរិស្ថាន ការអភិវឌ្ឍ ប្រកបដោយចីរភាព ហើយខិតខំសម្រេចបាននូវផែនការដែលបានពិភាក្សាជាមួយ គ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ