EC ទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំនះលើកាតលឿង IUU
(VOVWORLD) - អគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្នុងជំនួបធ្វើការជាមួយភាគី វៀតណាម នាចុងខែតុលា ឆ្នាំ២០២២ ក្រុម អធិការកិច្ចនៃគណៈ កម្មាធិការអឺរ៉ុប (EC) បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ វៀតណាម ក៏ដូចជាស្មារតីត្រៀមខ្លួនជាស្រេចដើម្បីបន្តកែលម្អនិងភាពបើកចំហរបស់ វៀតណាម ចំពោះអនុសាសន៍របស់ EC។
ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ នៅទីក្រុង Da Nang ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ ជនបទវៀតណាម បានរៀបចំសន្និសីទ “ផ្សព្វផ្សាយលទ្ធផលការងារជាមួយក្រុម អធិការកិច្ចរបស់គណៈកម្មាធិការអឺរ៉ុប និងផែនការអនុវត្តភារកិច្ចសំខាន់ៗ ប្រយុទ្ធ ប្រឆាំងនឹងការនេសាទត្រីខុសច្បាប់ មិនរាយការណ៍ និងមិនបានគ្រប់គ្រង (IUU)។ ក្នុងសន្និសីទនេះ អគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្នុងជំនួបធ្វើការជាមួយភាគីវៀតណាម នាចុងខែតុលា ឆ្នាំ២០២២ ក្រុម អធិការកិច្ចនៃគណៈកម្មាធិការអឺរ៉ុប (EC) បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ វៀតណាម ក៏ដូចជាស្មារតីត្រៀមខ្លួនជាស្រេចដើម្បីបន្តកែលម្អនិងភាពបើកចំហរបស់ វៀតណាម ចំពោះអនុសាសន៍របស់ EC។ ក្របខណ្ឌច្បាប់របស់វៀតណាមឥឡូវនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមស្តង់ដារអន្តរជាតិ។ EC ក៏បានវាយតម្លៃ ខ្ពស់ចំពោះការសម្របសម្រួលដ៏ល្អរវាងស្ថាប័នពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ផងដែរ។
ទាក់ទិននឹងភារកិច្ចសំខាន់ៗនាពេលខាងមុខ អគ្គនាយកដ្ឋានជលផល ក្រសួង កសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានស្នើឲ្យមូលដ្ឋាននានាត្រូវគ្រប់គ្រងក្រុម នាវាឱ្យបានល្អ; ប្រតិបត្តិច្បាប់; តាមដានប្រភពជលផលតាមបទប្បញ្ញត្តិ… ជាដើម៕