EC បង្កើតក្រុមជួយឧបត្ថម្ភអ៊ុយក្រែន

EC បង្កើតក្រុមជួយឧបត្ថម្ភអ៊ុយក្រែន - ảnh 1
គណៈកម្មាធិការអឺរ៉ុប (EC) ទើបនឹងបង្កើតក្រុមជួយឧបត្ថម្ភអ៊ុយក្រែន (Image: Vietnam+)


(VOVworld) – គណៈកម្មាធិការអឺរ៉ុប (EC) ទើបនឹងបង្កើតក្រុមជួយឧបត្ថម្ភ​អ៊ុយក្រែនដែលស្ថិតក្រោមការសម្រុះសម្រួលរបស់សមាជិកទទួលបន្ទុក
ការបើកទូ លាយនិងគោលនយោបាយជាមួយប្រទេសជិតខាងរបស់ EU
លោក Stefan Fule ។ ក្រុមនេះមានទីស្នាក់ការនៅទីក្រុង Brussels របស់
បែលហ្ស៊ីក និងចាត់តាំង តំណាងទៅកាន់អ៊ុយក្រែនក្នុងករណីចាំបាច់។ គោលដៅនៃក្រុមនេះគឺសំដៅផ្តល់ ជំនួយខាងហេដ្ឋារចនាសម្ព័ន្ធនិងនាំ
ចេញទិសដៅដើម្បី  EC លាតត្រដាងការងារជួយ ឧបត្ថម្ភ Kiev ក៏ដូចជា សហការជាមួយបណ្ដាអង្គការអន្តរជាតិ ទៀតផង។ ទាក់ទិនដល់ការជួយ
ឧបត្ថម្ភអ៊ុយក្រែន នាថ្ងៃទី ១០ មេសា  រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេស
ជាសមាជិកនៃក្រុមខឿនឧស្សាហកម្មជួរមុខលើពិភពលោក G-7 បានដំណើរ
កិច្ចប្រជុំនៅរដ្ឋធានីវ៉ាស៊ីនតោនរបស់អាមេរិកដើម្បីពិភាក្សាអំពីសភាពការណ៍
នៅអ៊ុយក្រែន។ តាមប្រភពព័ត៌មានការទូតមួយចំនួនបានឲ្យដឹងថា៖ បណ្ដា
ជំនួបនឹងប្រព្រឹត្តទៅមុនពេលសន្និសីទរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងទេសាភិ
បាលធនាគារមជ្ឈឹមក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលិចចេញ
(G-20) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ