EC បន្ទាបការព្យាករណ៍អតិផរណា និងកំណើនសេដ្ឋកិច្ច តំបន់ Eurozone ឆ្នាំ ២០២៤
(VOVWORLD) - ចាប់តាំងពីដើមឆ្នាំ ២០២៤ រហូតមកដល់ពេលនេះ ECB បានរក្សាអត្រាការប្រាក់នៅដដែល ប៉ុន្តែមានការព្យាករណ៍ជាច្រើនដែលថា ECB នឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ក្នុងឆ្នាំនេះ នៅពេលដែលអតិផរណាធ្លាក់ចុះ និងកំណើនសេដ្ឋកិច្ចចុះខ្សោយ។
ផ្សារទំនើបក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។ រូបថត៖ THX/TTXVN |
គណៈកម្មការអឺរ៉ុប (EC) នាថ្ងៃទី ១៥ ខែកុម្ភៈ បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ច និងអតិផរណារបស់តំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ឆ្នាំ ២០២៤ ដោយព្រមានពីភាពតានតឹងភូមិសាស្ត្រនយោបាយរីករាលដាល ដែលបង្កើនអស្ថិរភាពចំពោះខឿនសេដ្ឋកិច្ចតំបន់។
យោងតាមការព្យាករណ៍របស់ EC បានឲ្យដឹងថា អតិផរណារបស់ Eurozone បានថយចុះមកត្រឹម ២,៧% ប៉ុន្តែកំណើនសម្រេចបានត្រឹមតែ ០,៨% ប៉ុណ្ណោះ។ ចាប់តាំងពីដើមឆ្នាំ ២០២៤ រហូតមកដល់ពេលនេះ ECB បានរក្សាអត្រាការប្រាក់នៅដដែល ប៉ុន្តែមានការព្យាករណ៍ជាច្រើនដែលថា ECB នឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ក្នុងឆ្នាំនេះ នៅពេលដែលអតិផរណាធ្លាក់ចុះ និងកំណើនសេដ្ឋកិច្ចចុះខ្សោយ។ កំណើនរបស់ Eurozone ក្នុងឆ្នាំ ២០២៤ បានថយចុះយ៉ាងខ្លាំងក្លា ដោយសារតែ EC បានបន្ទាបការព្យាករណ៍សម្រាប់ខឿន សេដ្ឋកិច្ចឈានមុខគឺប្រទេសអាល្លឺម៉ង់។ ក្នុងរបាយការណ៍ថ្មី EC បានឲ្យដឹងថា សេដ្ឋកិច្ចអាល្លឺម៉ង់នឹងសម្រេចបានអត្រាកំណើនត្រឹមតែ ០,៣% ក្នុងឆ្នាំ ២០២៤ ដែលទាបជាងការព្យាករណ៍ ០,៨% កាលពីមុន។ យោងតាម EC ទោះបីជារួចផុតពីគ្រោះអាសន្នឱនភាពក្នុងឆមាសទីពីរនៃឆ្នាំ ២០២៣ ក៏ដោយ ប៉ុន្តែយថាទស្សន៍សេដ្ឋកិច្ច EC ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ នៅតែខ្សោយផងដែរ៕