EC ប្រកាសចក្ខុវិស័យយុទ្ធសាស្ត្រ ដើម្បី EC ខ្លាំងមាំមួន

(VOVWORLD) - នាថ្ងៃទី ៩ ខែកញ្ញា គណៈកម្មការអឺរ៉ុប (EC) ជាលើកដំបូងបានប្រកាសរបាយការណ៍ចក្ខុវិស័យយុទ្ធសាស្ត្រឆ្នាំ ២០២០ សំដៅកំណត់បញ្ហាប្រឈម និងឱកាស ដើម្បីដាក់ចេញទិសដៅដ៏ល្អប្រសើរសម្រាប់ជម្រើសយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប (EU)។
EC ប្រកាសចក្ខុវិស័យយុទ្ធសាស្ត្រ ដើម្បី EC ខ្លាំងមាំមួន - ảnh 1 អនុប្រធាន EC លោក Maros Sefcovic បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន (ប្រភព៖ VNA)

ថ្លែងនៅក្នុងពិធីប្រកាសរបាយការណ៍ អនុប្រធាន EC លោក Maros Sefcovic បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតកូវីដ ១៩ បានជួយឲ្យ EU យល់ដឹងអំពីចំណុចខ្សោយរបស់ខ្លួន ព្រមទាំងនាំមកនូវឱកាសដែលមិនអាចរំលងបានឡើយ។ វិបត្តិជំងឺនេះក៏បានអះអាងសារជាថ្មីនូវភាពចាំបាច់ក្នុងការតាក់តែង គោលនយោបាយដែលមានមូល ដ្ឋានច្បាស់លាស់ ហើយមានការផ្ទៀងផ្ទាត់នាពេលអនាគត ក៏ដូចជាផ្ដោតសំខាន់លើសមត្ថភាពបន្សាំ និងស្ដារឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ