EC ប្រកាសផែនការកែទម្រង់ Eurozone
(VOVWORLD) - នាថ្ងៃទី ៦ ធ្នូ គណៈកម្មាធិការអឺរ៉ុប (EC) បានប្រកាសទស្សនៈវិស័យអំពីកំណែទម្រង់តំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ក្នុងនោះ រួមមានការបង្កើតមូលនិធិរូបីយវត្ថុរបស់អឺរ៉ុប ដូចមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ផងដែរ។
EC ប្រកាសផែនការកែទម្រង់ Eurozone |
(VOVworld) – នាថ្ងៃទី ៦ ធ្នូ គណៈកម្មាធិការអឺរ៉ុប (EC) បានប្រកាសទស្សនៈវិស័យអំពីកំណែទម្រង់តំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ក្នុងនោះ រួមមានការបង្កើតមូលនិធិរូបីយវត្ថុរបស់អឺរ៉ុប ដូចមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ផងដែរ។ តាមនោះ EC ផ្គើមឡើងការបង្កើតមូលនិធិ រូបីយវត្ថុរបស់ខ្លួនដើម្បីជំនួសឲ្យ IMF ក្នុងកម្មវិធីជួយឧបត្ថម្ភហិរញ្ញវត្ថុទាំងអស់នាពេលខាង មុខរបស់ Eurozone ក៏ដូចជា ជួយឧបត្ថម្ភវិនិយោគ។ មូលនិធិនេះត្រូវបានកសាងដោយឈរ លើយន្តការស្ថិរភាពអឺរ៉ុបដែលជាស្ថាប័នជួយសង្គ្រោះបច្ចុប្បន្នរបស់ Eurozone។ ក្រៅពីនោះ EC ក៏បានលើកសំណើរតែងតាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងសេដ្ឋកិច្ចមួយរូបរបស់ Eurozone ផងដែរ។ កញ្ចប់ការផ្តើមគំនិតរបស់ EC ត្រូវបានរៀបចំឡើងដោយគោលដៅជំរុញសាមគ្គី ភាពក្នុង EU ក្នុងកាលៈទេសៈ មានរលកប្រឆាំង EU ក្នុងទូទាំងអឺរ៉ុបកាន់តែរីករាយដាលពី មួយថ្ងៃទៅមួយថ្ងៃ រួមជាមួយការចាកចេញពី EU របស់អង់គ្លេសនាឆ្នាំ ២០១៩។ តាមគំរោង មជ្ឈដ្ឋានថ្នាក់ដឹកនាំ EU នឹងដំណើរកិច្ចប្រជុំនាថ្ងៃទី ១៥ ធ្នូ ខាងមុខដើម្បីពិភាក្សាអំពីបញ្ហា នេះ៕