EC មានការប្រុងប្រយ័ត្នចំពោះលទ្ធភាពបញ្ឈប់ការនាំចូលឧស្ម័នពីរុស្ស៊ី

(VOVWORLD) - ប្រទេសសមាជិករាប់សិបបានរងផលប៉ះពាល់ដោយការ កាត់បន្ថយ ឬកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទាំងស្រុង បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិ បត្តិការយោធាពិសេសនៅអ៊ុយក្រែន។
EC មានការប្រុងប្រយ័ត្នចំពោះលទ្ធភាពបញ្ឈប់ការនាំចូលឧស្ម័នពីរុស្ស៊ី - ảnh 1បុគ្គលិកបច្ចេកទេសធ្វើការនៅស្ថានីយ៍បូមឧស្ម័នមួយនៅភាគខាងកើតប្រទេសអាល្លឺម៉ង់។ (រូបថត៖ AP/TTXVN)
ថ្លែងទៅកាន់សភាអឺរ៉ុប (EP) នៅទីក្រុង Strasbourg (ប្រទេសបារាំង) នៅថ្ងៃទី ៦ ខែកក្កដា ប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen បានចាត់ទុក ថា សហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវមានផែនការបន្ទាន់ ដើម្បីត្រៀមរៀបចំសម្រាប់ ករណីកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទាំងស្រុងពីប្រទេសរុស្ស៊ី។ លោកស្រីប្រធាន EC បាន ឲ្យដឹងថា គណៈកម្មាធិការកំពុងពិភាក្សាអំពីផែនការបន្ទាន់របស់អឺរ៉ុប ដែលនឹងចេញ ផ្សាយនៅចុងសប្តាហ៍ក្រោយ តាមនោះធានាថា ឧស្ម័ននឹងត្រូវបានផ្គត់ផ្គង់ទៅកាន់ កន្លែងដែលត្រូវការបំផុត ក្នុងករណីដែលការផ្គត់ផ្គង់ត្រូវបានកាត់ផ្តាច់ទាំងស្រុង។ យោងតាមលោកស្រី Leyen ប្រទេសសមាជិករាប់សិបបានរងផលប៉ះពាល់ដោយការ កាត់បន្ថយ ឬកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទាំងស្រុង បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិ បត្តិការយោធាពិសេសនៅអ៊ុយក្រែន។
មុននោះ កាលពីខែមិថុនា ប្រទេសសមាជិកសហភាពអឺរ៉ុប (EU) បានអនុម័ត លើបទប្បញ្ញត្តិសំដៅធានាសមត្ថភាពស្តុកទុកឧស្ម័ននៅ EU។ ជាក់ស្ដែងគឺ មូលដ្ឋានស្តុក ឧស្ម័នក្រោមដីនៅលើតាមប្រទេសសមាជិកទាំងអស់ ត្រូវតែបំពេញសមត្ថភាព យ៉ាងហោចណាស់ ៨០% មុនពេលឈានចូលរដូវរងាឆ្នាំ២០២២-២០២៣ និងរហូត ដល់ ៩០% មុនពេលចាប់ផ្តើមរដូវរងាបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ