EC រៀបចំផែនការបង្កើតមជ្ឈមណ្ឌលប្រឆាំងភេវរកម្ម
|
EC រៀបចំផែនការបង្កើតមជ្ឈមណ្ឌលប្រឆាំងភេវរកម្ម (Image: VNA) |
(VOVworld) – នៅសម័យប្រជុំពេញអង្គនាពេលថ្មីៗនេះនៃសភាអឺរ៉ុប គណៈកម្មការ
អឺរ៉ុប (EC) បានប្រកាសយុទ្ធសាស្ត្រដល់ឆ្នាំ ២០២០ ស្តីអំពីការបង្កើនការប្រឆាំង ភេវរកម្មបទល្មើសមានអង្គការ។ នេះគឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចអាទិភាព
ចំនួន ១០ ដែលប្រធាន EC លោក Jean Claude Juncker បាននាំចេញក្នុងអណត្តិ
របស់ខ្លួន។ អនុប្រធាន EC លោក Francs Timmermans បានអះអាងថា៖ គ្មានប្រទេស ជាសមាជិកណាមួយអាចប្រឆាំងភេវរកម្មដោយឡែកនៅឡើយ។ ដោយហេតុនេះ
ផែនការរបស់ EC នឹងរៀបចំថវិការនិងច្បាប់ដើម្បីទប់ទល់នឹងការសាកល្បងចំនួន
៣ ពោលខាងលើ។ តាមគំរោង EC នឹងបង្កើតមជ្ឈមណ្ឌលប្រឆាំងភេវរកម្មសំដៅបង្ក
លក្ខណៈសំរាប់ស្ថាប័នប៉ូលីសអឺរ៉ុប (Europol) ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព
ជាងក្នុងពេលសហការផ្លាស់ប្តូរព័ត៌មានក្នុងការធ្វើស៊ើបអង្គេតអន្តរព្រំដែនទាក់ទិក
ដល់ភេវរកម្ម៕