EC វាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការផ្លាស់ប្ដូររបរនេសាទប្រកបដោយការទទួលខុសត្រូវ

(VOVWORLD) - ក្នុងដំណើរអធិការកិច្ចលើកទី៤ ក្រុមអធិការកិច្ចរបស់គណៈកម្មការអឺរ៉ុបបានធ្វើការនៅខេត្តចំនួនពីរគឺ Ba Ria - Vung Tau និង Binh Dinh។ ក្រុមអធិការកិច្ចបានវាយតម្លៃខ្ពស់អំពីការផ្លាស់ប្តូរជាវិជ្ជមានក្នុងទិសដៅត្រឹមត្រូវ និងការដឹកនាំយ៉ាងដិតដល់របស់រដ្ឋាភិបាលវៀតណាម។
EC វាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការផ្លាស់ប្ដូររបរនេសាទប្រកបដោយការទទួលខុសត្រូវ - ảnh 1EC វាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ រូបថត៖ VOV

នារសៀលថ្ងៃទី ២០ តុលា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Phung Duc Tien បានចែករំលែកលទ្ធផលបឋម បន្ទាប់ពីក្រុមអធិការកិច្ចនៃគណៈកម្មការអឺរ៉ុប (EC) បានបញ្ចប់ដំណើរអធិការកិច្ចជាក់ស្ដែងលើកទី ៤ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU)។ តាមនោះ គណៈកម្មការអឺរ៉ុប (EC) វាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តនយោបាយ ការយកចិត្តទុកដាក់ ការដឹកនាំរបស់រដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។

ក្នុងដំណើរអធិការកិច្ចលើកទី៤ ក្រុមអធិការកិច្ចរបស់គណៈកម្មការអឺរ៉ុបបានធ្វើការនៅខេត្តចំនួនពីរគឺ Ba Ria - Vung Tau និង Binh Dinh។ ក្រុមអធិការកិច្ចបានវាយតម្លៃខ្ពស់អំពីការផ្លាស់ប្តូរជាវិជ្ជមានក្នុងទិសដៅត្រឹមត្រូវ និងការដឹកនាំយ៉ាងដិតដល់របស់រដ្ឋាភិបាលវៀតណាម។ ក្រុមអធិការកិច្ចក៏បានយល់ស្របជាមួយនឹងទស្សនៈរបស់រដ្ឋាភិបាលវៀតណាមលើការផ្លាស់ប្តូរពីរបរនេសាទរបស់ប្រជាជន ទៅជារបរនេសាទប្រកបដោយការទទួលខុសត្រូវ និងការផ្លាស់ប្តូរជាវិជ្ជមានរបស់វៀតណាមក្នុងការអនុវត្តទិសដៅនេះ។ អំពីលទ្ធផលជាផ្លូវការ អនុរដ្ឋមន្ត្រីលោក Phung Duc Tien បានឲ្យដឹងថា៖

“ក្រុមអធិការកិច្ចនឹងរាយការណ៍ទៅអគ្គនាយកដ្ឋានកិច្ចការសមុទ្រនិងជលផលនៃគណៈកម្មការអឺរ៉ុប (EC) ជាមុនសិន ទើបសម្រេចលើការដកចេញ “កាតលឿង” របស់វៀតណាម។ ក្នុងអំឡុងពេលនេះ ថ្នាក់ដឹកនាំខេត្ត-ក្រុងជាប់មាត់សមុទ្រត្រូវបន្តដឹកនាំយ៉ាងដិតដល់ ជាប្រចាំនិងជាបន្តបន្ទាប់នូវការអនុវត្តដំណោះស្រាយនានា ទើបវៀតណាមអាចដក “កាតលឿង” បាន។ ខេត្តនានាដែលមានប្រព័ន្ធភ្ជាប់ជាមួយឧបករណ៍ VMS ត្រូវតែយាមប្រចាំការ ២៤/២៤ ម៉ោង ដើម្បីរកឃើញនាវាឆ្លងកាត់ខ្សែបន្ទាត់ ឬបាត់បង់ការតភ្ជាប់ឲ្យបានឆាប់ៗ។ ជាពិសេស ត្រូវមានវិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់កុំឲ្យនាវាធ្វើការនេសាទខុសច្បាប់ក្នុងដែនទឹកបរទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ