EC អំពាវនាវឲ្យ Eurogroup និងក្រិកទទួលបានកិច្ចព្រមព្រៀងផ្តល់ជំនួយយ៉ាងឆាប់ៗ


 EC អំពាវនាវឲ្យ Eurogroup និងក្រិកទទួលបានកិច្ចព្រមព្រៀងផ្តល់ជំនួយយ៉ាងឆាប់ៗ  - ảnh 1
EU អំពាវនាវឲ្យ Eurogroup ទទួលបានកិច្ចព្រមព្រៀងផ្តល់ជំនួយយ៉ាងឆាប់ៗ (Image: VNA)

(VOVworld) – ក្នុងជំនួបនាថ្ងៃទី ១៣ មិនា នៅទីក្រុង Brussels បែលហ្ស៊ីក ប្រធាន
គណៈកម្មការអឺរ៉ុប (EC) លោក Jean Claude Juncker និងនាយករដ្ឋមន្ត្រីក្រិក លោក
Alexis Tsipras បានអំពាវនាវឲ្យបណ្ដាប្រទេសអឺរ៉ុបសាមគ្គីដោះស្រាយវិបត្តិហិរញ្ញវត្ថុ
នៅក្រិកដែលកំពុងគំរាមកំហែងប្រទេសនេះចាកចេញពីតំបន់ចាយប្រាក់អឺរ៉ូ
(Eurozone)។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាន ប្រធាន EC លោក Junker បានសម្តែងនូវក្តីមិនពេញចិត្តអំពីការបោះជំហានក្នុងដំណើការចរចារនាពេលថ្មីៗ
នេះ រវាង Eurogroup និងក្រិក ហើយចាត់ទុកថា៖ ភាគីទាំង ២ មិនទាន់ខំប្រឹងប្រែង
អស់ពី​កំលាំងកាយចិត្តរបស់ខ្លួននៅឡើយទេ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីក្រិក
លោក Tsipras បានអះ អាងថា៖ ក្រិកនិង EC បានពិភាក្សាការអនុវត្តសេចក្តីសម្រេច
នៃ Eurogroup ដែលទទួលបាននាថ្ងៃទី ២០ កុម្ភៈ កន្លងទៅអំពីការពន្យាពេល ៤ ខែ
ចំពោះកញ្ចប់ផ្តល់ ជំនួយខាងហិរញ្ញវត្ថុសំរាប់ Athens។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយ
ទៀត លោក Prokopis Pavlopoulos បានដំណើរការពិធីសច្ចាប្រនិធានធ្វើជាប្រធានា
ធិបតីក្នុងអាណត្តិ ៥ ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ