ECCC ធ្វើការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់អតីតមេដឹកនាំខ្មែរក្រហមខៀវសំផន

(VOVWORLD) - នៅខែវិច្ឆិកា ឆ្នាំ ២០១៨ ខៀវ សំផន ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងអំពើប្រល័យពូជសាសន៍ ប៉ុន្តែក្រោយមកបានប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលនៃ ECCC។
ECCC ធ្វើការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍របស់អតីតមេដឹកនាំខ្មែរក្រហមខៀវសំផន - ảnh 1អតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន ក្នុងពេលជំនុំជម្រះសាលាក្តីខ្មែរក្រហមនៅថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ១៦ ខែសីហា នៅរាជធានីភ្នំពេញ តុលាការពិសេសសម្រាប់ជំនុំជម្រះក្តី ឧក្រិដ្ឋកម្មខ្មែរក្រហមនៅកម្ពុជា (ECCC) បានបើកសវនាការលើបណ្តឹងឧទ្ធរណ៍ចុងក្រោយសម្រាប់ ខៀវ សំផន ដែលជាអតីតមេដឹកនាំខ្មែរក្រហម តែ មួយគត់   ដែលនៅរស់។ តាមការគ្រោងទុក សំណុំរឿងនេះនឹងត្រូវបិទបញ្ចប់នៅឆ្នាំ ២០២២។ តុលាការកំពូលនៃ ECCC បានបើកសវនាការលើសំណុំរឿង ០០២/០២ ទាក់ទងនឹង ខៀវ សំផន ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែសីហា ហើយយកថ្ងៃទី ២០ ដល់ថ្ងៃទី ២៧ ខែសីហា ជាកាលបរិច្ឆេទបម្រុងទុក ប្រសិនបើសវនាការសួរដេញដោលត្រូវអូសបន្លាយរយៈពេលវែងជាងការកំណត់។

នៅថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០០៧ ខៀវ សំផន ត្រូវបានចាប់ខ្លួនដើម្បីជំនុំជម្រះ។ នៅខែសីហាឆ្នាំ ២០១៤ ខៀវ សំផន ត្រូវបានតុលាការ ECCC កាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មបញ្ជាឲ្យសម្លាប់មនុស្ស ឃាតកម្មការគាប សង្កត់នយោបាយនិងអំពើអមនុស្សធម៌។ នៅខែវិច្ឆិកា ឆ្នាំ ២០១៨ ខៀវ សំផន ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងអំពើប្រល័យពូជសាសន៍ ប៉ុន្តែក្រោយមកបានប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលនៃ ECCC។

សូមគូសបញ្ជាក់ថា ECCC គឺជាតុលាការពិសេសមួយនៅកម្ពុជាដែលបង្កើតឡើងដោយអង្គការ សហប្រជាជាតិនិងរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ ២០០៦ ដើម្បីជំនុំជម្រះឧក្រិដ្ឋកម្មដែលបង្កឡើយដោយមេដឹកនាំខ្មែរក្រហមក្នុងសម័យប្រល័យពូជសាសន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ