ECOWAS ដាក់​​កម្លាំងប្រចាំការត្រៀម​​​ធ្វើ​អន្តរាគមន៍ចូល​ប្រទេស​​នីហ្សេ

(VOVWORLD) - សហគមន៍សេដ្ឋកិច្ចអាហ្រ្វិកខាងលិច (ECOWAS) បានដាក់កម្លាំងប្រចាំការរបស់ខ្លួន ត្រៀមធ្វើអន្តរាគមន៍ដើម្បីស្តារឡើងវិញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅក្នុងសាធារណរដ្ឋនីហ្សេ។
ECOWAS ដាក់​​កម្លាំងប្រចាំការត្រៀម​​​ធ្វើ​អន្តរាគមន៍ចូល​ប្រទេស​​នីហ្សេ - ảnh 1កិច្ចប្រជុំគណៈកម្មាធិការបញ្ជាការការពារជាតិនៃ ECOWAS ស្តីពីស្ថានភាពក្នុងប្រទេសនីហ្សេ ថ្ងៃទី ២ ខែសីហា។ រូបថត៖ AFP/VNA

ប្រធានគណៈកម្មាធិការ ECOWAS លោក Omar Alieu Touray បានអានសេចក្តីសម្រេចចិត្តស្តីពីពលប្រហារនៅប្រទេសនីហ្សេ ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ ECOWAS កាលពីថ្ងៃទី ១០ ខែសីហា ក្នុងទីក្រុង Abuja រដ្ឋធានីប្រទេសនីហ្សេ ដែលក្នុងនោះ បានស្តីអំពីអគ្គប្រធានសេនាធិការការពារជាតិភ្លាមមួយរំពិកដាក់ចម្លាំងប្រចាំការទាំងអស់របស់ECOWAS ប៉ុន្តែក៏បានសង្កត់ធ្ងន់ថា នឹងបន្តការសន្យាស្តារឡើងវិញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញដោយសន្តិវិធី។ មុននោះ ក្នុងសុន្ទរកថាបើកសន្និសីទ ប្រធានាធិបតីនីហ្សេរីយ៉ា និងជាប្រធាន ECOWAS លោក Bola Tinubu ក៏បានអះអាងថា មេដឹកនាំបណ្តាប្រទេសអាហ្វ្រិកខាងលិចគួរតែព្យាយាមសាកល្បងគ្រប់វិធានការការទូតទាំងអស់ ដើម្បីធានាការស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅប្រទេសនីហ្សេឡើងវិញ នេះជាទិសដៅនិងវិធីសាស្រ្តជាមូលដ្ឋានរបស់ ECOWAS ។

ពលប្រហារកាលពីថ្ងៃទី ២៦ ខែកក្កដានៅក្នុងប្រទេសនីហ្សេបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីហានិភ័យនៃការរុញច្រានអាហ្រ្វិកខាងលិចធ្លាក់ចូលទៅក្នុងរង្វង់អស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ