ECOWAS ដកទណ្ឌកម្មប្រឆាំងនឹងប្រទេសម៉ាលី
(VOVWORLD) - មេដឹកនាំនៃសហគមន៍សេដ្ឋកិច្ចអាហ្រ្វិកខាងលិច (ECOWAS) នៅថ្ងៃទី ៣ ខែកក្កដា បានសម្រេចដកទណ្ឌកម្មសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើប្រទេសម៉ាលី បន្ទាប់ ពីមេដឹកនាំយោធានៃប្រទេសនេះ បានស្នើឡើងដំណើរអន្តរកាលស៊ីវិលរយៈពេល ២៤ ខែ និងប្រកាសច្បាប់បោះឆ្នោតថ្មី។
ផ្ទះសម្បេងដែលរងការបំផ្លិចបំផ្លាញក្នុងការវាយប្រហារនៅទីក្រុង Gao ប្រទេសម៉ាលី នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបថត៖ AFP/TTXVN) |
ប្រមុខ ECOWAS ដែលប្រជុំគ្នានៅរដ្ឋធានី Accra ប្រទេសហ្គាណា ក៏បានទទួលយកការសន្យាពីរបបយោធាដែលកំពុងកាន់អំណាចនៅ Burkina Faso ចាប់ពីខែមករាឆ្នាំនេះ ដើម្បីស្តារឡើងវិញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញក្នុងរយៈពេល ២៤ ខែ។ ECOWAS ក៏បានស្នើឱ្យរដ្ឋាភិបាលហ្គីណេ កំណត់ពេលវេលានៅចុងខែកក្កដា បើមិនដូច្នេះទេ នឹងប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ច។
មុននោះ នាថ្ងៃទី ៣ ខែកក្កដាដែរ មេដឹកនាំនៃប្រទេសជាសមាជិក ECOWAS បានរៀបចំកិច្ចប្រជុំកំពូលមួយ ដើម្បីវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងធានាតារាងពេលវេលា និងបញ្ហាផ្សេងៗទៀត សម្រាប់ការស្តារឡើងវិញរដ្ឋាភិបាលស៊ីវិលនៅក្នុងប្រទេសម៉ាលី ហ្គីណេ និងបួគីណាហ្វាសូ។ នៅក្នុងសន្និសីទនេះ ប្រមុខ ECOWAS ក៏បានពិនិត្យឡើងវិញនូវវិធានការដាក់ទណ្ឌកម្មដែលត្រូវបានដាក់លើប្រទេសក្នុងតំបន់ទាំងបី ដែលរបបយោធាកំពុងកាន់អំណាច៕