Ecuador ប្រកាសដកខ្លួនចេញពីអង្គការ OPEC
(VOVWORLD) - ក្រសួងថាមពលនិងធនធានធម្មជាតិមិនកកើតឡើងវិញ Ecuador នាថ្ងៃទី១ ខែតុលា បានប្រកាសនូវសេចក្តីសម្រេចរបស់រដ្ឋាភិបាលនៃប្រទេសនេះ ស្តីពីការដកខ្លួនចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ចាប់តាំងពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០២០។
Ecuador ដកខ្លួនចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ចាប់តាំងពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០២០ |
សេចក្តីសម្រេចចិត្តដូចដែលបានពោលខាងលើ ត្រូវបានរដ្ឋាភិបាល Ecuador ដាក់ចេញដោយ ផ្អែកលើមូលដ្ឋាននៃបណ្តាសាកល្បងផ្ទៃក្នុងពាក់ព័ន្ធនឹងស្ថិរភាពថវិការដែលប្រទេសនេះកំពុងប្រឈមមុខ។ វិធានការនេះត្រូវបានវាយតម្លៃថា សមស្របសម្រាប់ផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយចំណាយសាធារណៈនិងបង្កើតឱ្យបានប្រភពចំណូលច្រើន។
យ៉ាងណាមិញ ក្រសួងថាមពលនិងធនធានធម្មជាតិមិនកកើតឡើងវិញ Ecuador បានអះអាងថា រដ្ឋាភិបាលរបស់ខ្លួនកំពុងបន្តគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីស្វែងរកស្ថេរភាពនៅក្នុងទីផ្សារប្រេងពិភពលោក ក៏ដូចជា សកម្មភាពរបស់អង្គការ OPEC និងប្រទេសពាក់ព័ន្ធនានា ដើម្បីធានាបាននូវការអភិក្រមដោយយុត្តិធម៌ ចំពោះប្រភពធនធានធម្មជាតិនេះ៕