ECបដិសេធព័ត៌មានថាជាគោលដៅវាយប្រហារបស់ពួកឧទ្ទាម

ECបដិសេធព័ត៌មានថាជាគោលដៅវាយប្រហារបស់ពួកឧទ្ទាម - ảnh 1

(VOVworld)-គណៈកម្មាធិការអឺរ៉ុប(EC)បានឲ្យដឹងនាថ្ងៃទី២១កញ្ញាថា មិនបានទទួល
ការគំរាមកំហែងជាក់លាក់ណាមួយ ដែលតម្រង់ទៅលើទីស្នាក់ការរបស់ ខ្លួនឡើយ បន្ទាប់ពីលេចឡើងព័ត៌មានថា ទីស្នាក់ការកណ្តាលរបស់ EC នៅប៊្រុស សែល (ប៉ែល
ហ្សីក) មានលទ្ធភាពជាគោលដៅរបស់ពួកឧទ្ទាមត្រឡប់មកពីស៊ីរី។សព្វថ្ងៃ  EC គ្មានសកម្មភាពបង្កើនសន្តិសុខនៅជុំវិញទីស្នាក់ការរបស់ខ្លួនក្នុង ព្រឹកថ្ងៃ២១កញ្ញា
នោះទេ។

        មុននោះ ស្ថាប័នយុត្តិធម៌បេលហ្ស៊ីកបានឲ្យដឹងថា មុខសញ្ញាចំនួន២នាក់ ធ្លាប់
រស់នៅស៊ីរី  ត្រូវអាជ្ញាធរនៃប្រទេសនេះចាប់ឃុំខ្លួននៅប៊ុ្រសសែល នា ខែសីហាមុន
នេះ ដែលត្រូវសង្ស័យថា ចូលរួមក្នុងក្រុមភេរវកម្ម១ និងធ្លាប់ត្រៀម រៀបចំអនុវត្តន៍
ការវាយប្រហាតម្រង់ទៅលើអាគ៌ារបស់ EC ប្រចាំនៅប្រ៊ុសសែល ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ