Edward Snowden មិនបានយកឯកសារសំងាត់ទៅរុស្ស៊ីទេ
|
អតីតចារបុរសនៃទីភ្នាក់ងារចារណកម្មកណ្ដាលអាមេរិក (CIA) Edward Snowden
(Image: tienphong.vn) |
(VOVworld) – ការសែតអាមេរិក New York នាថ្ងៃទី ១៧ តុលា បានចុះផ្សាយបទសម្ភាសណ៍អតីតចារបុរសនៃទីភ្នាក់ងារចារណកម្មកណ្ដាលអាមេរិក (CIA)
Edward Snowden បានឲ្យដឹងថា៖គាត់មិនបានយកឯកសារសំងាត់ទៅរុស្ស៊ីទេ។ បណ្ដាឯកសារនោះត្រូវបានផ្តល់ទៅឲ្យបណ្ដាអ្នកយកព័ត៌មានដែល Snowden
បានជួបនៅទីក្រុង Hong Kong របស់ចិន មុនពេលមុខសញ្ញានេះទៅកាន់មូស្គូរ។ នេះគឺជាបទថ្លែងការថ្មីបំផុតរបស់ Snowden គិតតាំងពីពេល អតីតចារបុរស់ CIA នេះចាប់ផ្តើមប្រកាសព័ត៌មានសំងាត់អំពីសកម្មភាពចារកម្មរបស់អាមេរិក នាខែ
មិថុនា ឆ្នាំ ២០១៣។ បណ្ដាការលួចព័ត៌មានរបស់ Snowden បានជះឥទ្ធពល ដ៏ធ្ងន់ធ្ងរដល់ទំនាក់ទំនងការទូតរវាងអាមេរិកជាមួយប្រទេសជាច្រើនលើ
សកលលោក ដូចជា រុស្ស៊ី ចិននិងប្រទេសជាសម្ព័ន្ធមិត្តមួយចំនួននៅអឺរ៉ុប
ផងដែរ៕