EIU កត់សំគាល់ពីភាពប្រសើរឡើងនៃគុណភាពជីវភាពរស់នៅតាមទីក្រុងធំៗរបស់វៀតណាម

(VOVWORLD) - ទីក្រុងធំ ៗ របស់វៀតណាម រួមទាំងរដ្ឋធានីហាណូយនិងទីក្រុងហូជីមិញបានមានការកែលំអជាច្រើនអំពីគុណភាពនៃជីវភាពរស់នៅប្រចាំថ្ងៃ។ ប្រការនេះត្រូវបានកត់ សម្គាល់ដោយអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (EIU) ដែលជាអាជីវកម្មចំណុះសម្ព័ន្ធក្រុមហ៊ុន Economist របស់អង់គ្លេសទទួលស្គាល់តាមរយៈការរៀបចំណាត់ថ្នាក់ប្រចាំឆ្នាំនៃទីក្រុងពិភគួរជាទីរស់នៅល្អបំផុតនៅពិភពលោក។

EIU កត់សំគាល់ពីភាពប្រសើរឡើងនៃគុណភាពជីវភាពរស់នៅតាមទីក្រុងធំៗរបស់វៀតណាម - ảnh 1រូបថតៈ Văn Điệp/TTXVN 

យោងតាម EIU ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរួមជាមួយនឹងការទទួលបានពិន្ទុខ្ពស់ក្នុងវិស័យសិល្បៈ វិស័យអប់រំឯកជននិងគុណភាពផ្លូវគមនាគមន៍ ដែលទាំងអស់នេះជាកត្តាជួយឲ្យរដ្ឋធានីហាណូយនិងទីក្រុង ហូជីមិញបង្កើនលំដាប់ក្នុងតារាងរៀបចំណាត់ថ្នាក់ឆ្នាំ២០១៨។ មិនត្រឹម តែប៉ុណ្ណោះ ទីក្រុងធំចំនួនពីររបស់វៀតណាមថែមទាំងស្ថិតក្នុងចំណោមទីក្រុង៥ដែលមានការវិវឌ្ឍមានគុណភាពខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។

គូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ EIU តែងតែមានតារាងស្ទង់មតិវាយតម្លៃទីក្រុងរាប់រយដោយផ្អែកលើពន្ទុ ១០០ ជាមួយនឹងលក្ខណៈវិនិច្ឆ័យជាច្រើន ក្នុងនោះមានគុណភាពនៃជីវភាពរស់នៅ បទឧក្រិដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ការអប់រំនិងការថែទាំសុខភាព ការស្ថិរភាពសេដ្ឋកិច្ចនិង នយោបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ