(រូបថតៈInternet)
(VOVworld)-ការតាំងពិព័រអន្តរជាតិលើកទី ២ ស្តីអំពី បណ្តាដំណោះស្រាយ ថាមពល ប្រើប្រាស់និងបំបែក (Enerexpo Vietnam2012) ដោយនាយកដ្ឋានព័ត៌មានវិទ្យាសា
ស្ត្រ និងបច្ចេកវិទ្យា ជាតិសហការជាមួយអង្គការ IMAG ចំណុះសម្ព័ន្ធក្រុមហ៊ុន Messe
Munchen (អាលឺម៉ង)រៀបចំឡើង នឹងប្រព្រឹតទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ២១
ដល់ ២៣មិនាខាងមុខ។ ពិព័រនេះជាឪកាសល្អសម្រាប់បណ្តាអង្គការអង្គភាពអាជីវកម្ម វៀតណាមទាក់ទងផ្ទាល់ជាមួយបច្ចេកវិទ្យាឧបករណ៌ និងដំណោះស្រាយជឿនលឿន
របស់ ពិភពលោក។ ថ្លែងមតិក្នុងសន្និសិទ កាសែតនាព្រឹកថ្ងៃទី ១៩មិនានៅទីក្រុងហា
ណូយ លោក Nikolaur Wollmann នាយករងគ្រប់គ្រង IMAG ឲ្យដឹងថា៖
“សព្វថ្ងៃមានក្រុមហ៊ុនចំនួន ៣០ របស់ប្រទេសចំនួន១១នឹងចូលរួមតាំង
បង្ហាញ រាល់ផលិតផលរបស់ខ្លួនក្នុងការតាំងពិព័រលើកនេះ ។ ក៏ក្នុងពិព័រលើក
នេះដែរ យើងនឹងបាន ឃើញមានក្រុមហ៊ុនល្បីឈ្មោះជួរមុខក្នុងវិស័យប្រើប្រាស់ ថាមពលដូចជាក្រុមហ៊ុន Anvantis ក្រុមហ៊ុន Centrothern និងក្រុមហ៊ុនមួយ ចំនួនទៀតដែលរដ្ឋាភិបាលអាល្លឺម៉ង់ជួយទៅវៀតណាមឧទ្ទេសនាមនិងសម្តែង បង្ហាញបច្ចេកវិទ្យាថ្មីបំផុតរបស់គេផងដែរ"៕